វចនានុក្រមគោវត្តនាម·[គោ-វ័ត] ឬ [គោ-វ័ត-តៈ]វត្តរបស់គោ, ការប្រព្រឹត្តដូចជាគោ (សេចក្ដីប្រតិបត្តិរបស់ជនពួកខ្លះ នៅប្រទេសឥណ្ឌាសម័យបុរាណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោហៀនាម·[គោ-ហៀ]ផ្កាភ្លើងធ្វើពីម្សេវ សម្រាប់អុជបូជាក្នុងការធ្វើបុណ្យ (ពួកកាំជ្រួចរន្ទា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោឡើងភ្នំនាម·[គោ-ឡើង-ភ្នំ]ឈ្មោះម្ហូបមួយបែប ដោយយកបន្ទះសាច់គោនិងបន្លែអាំងលើខ្ទះក្ដៅមានបាតពើងកំពុងកណ្ដាលដូចភ្នំ មានប្រហោងរាងទ្រវែងតូចៗ បរិភោគដោយជ្រលក់នឹងទឹកតៅហ៊ូឬទឹកម្រេច។ ខ្លះហៅថា គោឡើងភ្នំភ្លើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោះត្រឡោកនាម·[គោះ-ត្រ-ឡោក]ឈ្មោះរបាំប្រជាប្រិយមួយប្រភេទ ដែលបុរសនិងស្ត្រីជាគូៗរេរាំរំពើតរំពើន ទាំងដៃកាន់ត្រឡោកគោះឆ្លងឆ្លើយគ្នាតាមសំឡេងចម្រៀងនិងចង្វាក់ភ្លេង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគោះពព្លាក់នាម·[គោះ-ព-ព្លាក់]ឈ្មោះល្បែងក្មេងលេងអង្គុយពែនភ្នែនយកដៃទះភ្លៅគោះចង្កា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគំកិរិយាសព្ទ·[គំ]ចាក់ទឹកត្រាំឱ្យរបើកបាយក្ដាំងដែលជាប់នៅនឹងបាតឆ្នាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក