វចនានុក្រមតរុណភាពនាម·[តៈ-រ៉ុ-ណៈ-ភាប]ភាពដែលនៅក្មេងឬនៅជំទង់, វ័យដែលនៅកំលោះ ក្រមុំ គឺវ័យរបស់មនុស្សបន្ទាប់ពីកុមារភាព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតវ៉ាកិរិយាសព្ទ·[ត-វ៉ា]ជជែកប្រកែកសើរើរកឱ្យឃើញពិតដោយមិនទាន់សុខចិត្ត, សើរើថែមទៀតឱ្យអស់ផ្លូវសេចក្ដី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតស៊ូកិរិយាសព្ទ·[ត-ស៊ូ]តទល់ស៊ូនឹងគ្នាចំពោះមុខ, ស៊ូប្ដូរផ្ដាច់មិនទាន់ព្រមចាញ់ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតានាម·[តា]ឪពុករបស់បិតាឬរបស់មាតា (ជីតា)។ ពាក្យសម្រាប់ហៅបុរសចាស់ដែលគួរទុកដាក់ជាជីតាបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាកេនាម·[តា-កេ]ឆ្នុកមានប្រហោងដែលគេដំបញ្ចូលក្នុងរន្ធបានស្វានរួចក្នុងថ្មបេតុង ឬឈើ សម្រាប់មួលវីសឬប៊ូឡុងបាន។ តាកេមានចុងអាចរីកធ្វើឱ្យណែនកាន់តែខ្លាំងពេលមួលវីសឬប៊ូឡុងកាន់តែជ្រៅ។ តាកេមានច្រើនប្រភេទ ដូចជា តាកេជ័រ តាកេដែកជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាកែវនាម·[តា-កែវ]ឈ្មោះខេត្តមួយរបស់កម្ពុជា ដែលមានក្រុងដូនកែវជាទីរួមខេត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាក់ទិកនាម·[តាក់-ទិច]យុទ្ធវិធី កលល្បិច ឬមធ្យោបាយដ៏ល្អិតល្អន់ ដែលគ្រោងទុកដើម្បីសម្រេចកិច្ចការអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាក់ស៊ីនាម·[តាក់-ស៊ី]រថយន្តឈ្នួលមានតៃកុង សម្រាប់បម្រើសេវាដល់អ្នកដំណើរ ដែលភាគច្រើនមានដាក់កុងទ័រគិតលុយតាមចម្ងាយផ្លូវ, រថយន្តឈ្នួលតូច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមតាខាយនាម·[តា-ខាយ]កម្រងអង្កាំឬផ្កាដែលក្រងប្រទាក់ជាក្រឡាគោម មានក្របជាខ្នាតឱ្យល្មមតែនឹងផ្នត់ត្រៃចីវរសម្រាប់គ្របត្រៃចីវរអង្គកឋិនជាដើមឱ្យឃើញរុងរឿង (ម.ប្រ., ច្រើនហៅថា គ្របត្រៃ គួរហៅ គ្របត្រៃ ឬ គម្របត្រៃ វិញ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក