វចនានុក្រមទារុណកថានាម·[ទា-រុ-ណៈ-កៈ-ថា](អ.សិ.) នាដកអក្សរសិល្ប៍មួយប្រភេទដែលកវី អ្នកនិពន្ធ តាក់តែងជារឿងល្ខោន បង្កើតជាដំណើររឿងវឹកវរ កម្សត់ ព្រាត់ប្រាសធ្វើឱ្យអ្នកអាន អ្នកស្តាប់ញាប់ញ័រ រន្ធត់ចិត្ត អាណិតអាសូរតួអង្គទន់ខ្សោយ ដែលត្រូវតួអង្គខ្លាំងសង្កត់សង្កិន ធ្វើទុក្ខទារុណកម្មបំពារបំពាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណកម្មនាម·[ទា-រុ-ណៈ-កាំ]អំពើកាច, អំពើអាក្រក់, អំពើសាហាវយង់ឃ្នង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណភាពនាម·[ទា-រុ-ណៈ-ភាប]ភាវៈកាច, ភាពជាអ្នកកាច; ភាវៈឬដំណើរអាក្រក់, ការឃោរឃៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណរសនាម·[ទា-រុ-ណៈ-រស់](អ.សិ.) តម្លៃដែលមានក្នុងអត្ថបទអក្សរសិល្ប៍ដោយកវី អ្នកនិពន្ធ ចេះបង្ហាញឱ្យឃើញនូវការជិះជាន់ ការព្យាបាទ ការរំលោភ ការធ្វើទុក្ខទោស ការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅរបស់តួអង្គខ្លាំងទៅលើតួអង្គទន់ខ្សោយគ្មានសមត្ថភាពឱ្យរងទុក្ខភ័យរហូតបាត់បង់ជីវិតក៏សឹងមាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណវិបត្តនាម·[ទា-រុ-ណៈ-វិ-បាត់]កំហុសឆ្គង ឬបរាជ័យ ដែលនាំឱ្យតួអង្គសំខាន់នៃទារុណកថា ឈានទៅដល់មហន្តរាយជាយថាហេតុ។ បច្ចេកសព្ទនេះប្រើដោយអារីស្តូត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុណហាសកថានាម·[ទា-រុ-ណៈ-ហា-សៈ-កៈ-ថា](អ.សិ.) នាដកអក្សរសិល្ប៍មួយប្រភេទដែលកវី អ្នកនិពន្ធតាក់តែងជារឿងល្ខោន ដោយបង្ហាញឱ្យឃើញនូវការឈឺចាប់ ព្រួយបារម្ភ កម្សត់ ព្រាត់ប្រាស អស់សង្ឃឹម លាយឡំនឹងការរំភើប សប្បាយរីករាយ ទៅតាមសកម្មភាពតួអង្គនៃរឿងធ្វើឱ្យអ្នកអាន អ្នកស្ដាប់មានអារម្មណ៍ញាប់ញ័ររន្ធត់ចិត្តអាណិតអាសូរផងនិងមានអារម្មណ៍សប្បាយរីករាយផង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទារុម័យគុណនាម, នាម·[ទា-រុ-ម៉ៃ]ដែលគេធ្វើដោយឈើ, ហើយដោយឈើ; អ្វីៗដែលគេយកឈើធ្វើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាល់កិរិយាសព្ទ, គុណនាម·[ទាល់]មិនរហូត, ទញ់តុះ, ទើសផ្លូវ, ទើសដំណើរ; ខ្វះខាត, មិនគ្រប់គ្រាន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាល់ដៃទាល់ជើងគុណកិរិយា·[ទាល់-ដៃ-ទាល់-ជើង](សំនួន.) គ្មានលទ្ធភាពឬគ្មានគ្នីគ្នាជួយធ្វើកិច្ចការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាល់តែធ្នាក់, ឈ្មោះ·[ទាល់-តែ]លុះតែ, ត្រាតែ, ដរាបតែ, ទល់នឹង; ពីដើមរហូតដល់ចុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាសកិរិយាសព្ទ·[ទាស]ខ្ទាតចេញ, ងាកបែរពីផ្លូវ, ពីគន្លង, ពីលំអាន, ពីកន្លែង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាសករនាម·[ទា-សៈ-ក]មនុស្សដែលត្រូវបានគេគ្រប់គ្រង លក់ដូរ និងបង្ខំឱ្យធ្វើការគ្រប់បែបយ៉ាងដោយគ្មានលក្ខខណ្ឌដើម្បីផលប្រយោជន៍ម្ចាស់ទាសករ ហើយសូម្បីតែជីវិតក៏មិនមែនជារបស់ខ្លួនដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទាសផ្ដាសកិរិយាសព្ទ·[ទាស-ផ្ដាស]ខ្ទាតចេញខុសពីគន្លង, ខុសរបៀប, ខុសច្បាប់, ខុសសណ្ដាប់ធ្នាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក