វចនានុក្រមទិវាសួស្ដីឧទានសព្ទ·[ទិ-វា-សួ-ស្ដី]ពាក្យគួរសម ប្រើនៅពេលជួបគ្នានាពេលថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសនាម·[ទឹស]ភាគ, ចំណែកមុខក្រោយឆ្វេងស្ដាំព្រមទាំងជ្រុងជាចន្លោះទាំង ៤និងខាងលើខាងក្រោម ឬត្រង់កណ្ដាល រួមជា ១០គឺ បូព៌, អាគ្នេយ៍, ទក្សិណ, និរតី, បស្ចិម, ពាយ័ព្យ, ឧត្តរ, ឦសាន, ក្រោម, លើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសានាម·[ទិ-សា]ពាក្យសម្រាប់ប្រើក្នុងកាព្យ, ប្រើជាឯកវចនៈ ឬជាពហុវចនៈបានទាំង ២យ៉ាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសានុទិសនាម·[ទិ-សា-នុ-ទឹស]ទិសធំនិងទិសតូច។ បូព៌, ទក្សិណ, បស្ចិម, ឧត្តរ បួននេះហៅថា ទិសធំ; អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន បួននេះហៅថា ទិសតូច ឬហៅ ទិសបន្ទាប់ ក៏បាន; ក្រោម, លើ ពីរនេះហៅថា ទិសកណ្ដាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទិសាបាមោក្ខនាម·[ទិ-សា-ប៉ា-ម៉ោក]អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស (គ្រប់ប្រទេស) បានមិនទើសទាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីក្សានាម·[ទី-ក្សា]ការបូជាយញ្ញ, របៀបពលីការប្រសិទ្ធីផ្សេងៗ, ការសែនព្រេន (តាមលទ្ធិព្រាហ្មណ៍)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីឃជាតិនាម·[ទី-ឃៈ-ជាត]សត្វមានដងខ្លួនវែង (ពស់) ; ពួកសត្វគោកក្ដី ទឹកក្ដី ដែលមានដងខ្លួនវែងឥតជើង ជាសត្វលូនទាំងប៉ុន្មានហៅដោយរួបរួមថា ទីឃជាតិ ដូចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទីឃបាទបក្សីនាម·[ទី-ឃៈ-បាត-បាក់-សី]ពួកសត្វស្លាបម្យ៉ាងដែលមានជើងតូចវែង ចំពុះវែង រស់នៅតាមបឹង ឬព្រែក ដូចជា កុក ក្រសារ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក