វចនានុក្រមទៃនាម·[ទៃ]ថង់រាងវែងធ្វើដោយសំពត់ មានមាត់ទាំងពីរខាងសម្រាប់ច្រកអ្វីៗ ហើយមានចងមាត់ភ្ជាប់គ្នាស្ពាយបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទៃគ្រូនាម·[ទៃ-គ្រូ]ឈ្មោះទៃតូចមួយប្រភេទ មានសណ្ឋានរមួលដាក់វត្ថុស័ក្ដិសិទ្ធផ្សេងៗសម្រាប់ចងក្រវាត់ចង្កេះ ឬជួតក្បាលដើម្បីបង្ការខ្លួនក្នុងការចូលច្បាំង (មានប្រើតែក្នុងកាលបុរាណរាជ្យពីដើម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោគុណនាម·[ទោ]ពីរ។ ខ្មែរយើងប្រើតាមទម្លាប់ ជាបូរណសំខ្យាថា ទីពីរ ក៏បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោងនាម·[ទោង]ប្រដាប់មានសណ្ឋានជាកន្លែងអង្គុយ មានដងឬខ្សែពីរចងសំយុងសងខាងសម្រាប់ចាប់យោគយោល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោណនាម·[ទោ-ណៈ] ឬ [ទោន]ឈ្មោះចំនួនដែលវាល់ឬដែលថ្លឹងមួយយ៉ាងប្រមាណ១៦នាឡិធម្មតា (ពាក្យនេះប្រើតែពីក្នុងសម័យបុរាណយូរអង្វែងណាស់ទៅហើយ; សព្វថ្ងៃនេះមានប្រើតែក្នុងរឿងព្រះពុទ្ធសាសនា) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោណព្រាហ្មណ៍នាម·[ទោ-ណៈ-ព្រាម]ឈ្មោះព្រាហ្មណ៍មួយរូប ជាប្រធានចាត់ចែងបូជាព្រះបរមសពព្រះសម្មាសម្ពុទ្ធ និងបានចែកព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ធទៅឱ្យក្សត្រផ្សេងៗ ទាំង ៨នគរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោមនាម·[ទោម]ឈ្មោះសត្វស្លាបពួកមួយ ជើងវែង សម្បុរលាយចម្រុះខៀវ, ស, ក្រហម, ទំហំស្រដៀងគ្នានឹងមាន់ទឹកច្រើនរស់នៅលើត្រឹប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោមនស្សកម្មនាម·[ទោ-មៈ-នាស់-សៈ-កាំ]ការធ្វើឱ្យអ្នកដទៃតូចចិត្ត មិនសប្បាយចិត្ត ឬមួម៉ៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោលនានាម·[ទោ-លៈ-នា]ចម្ងាយពីចំណុចកណ្ដាលទៅកម្ពស់ ឬពីចំណុចកណ្ដាលទៅបាតនៃរលកមួយ ដូចជា រលកសំឡេងជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមទោសការណ៍នាម·[ទោ-សៈ-កា]ហេតុ, ដំណើរ ដែលនាំបណ្ដាលឱ្យកើតទោស ឬ ដែលប្រកបដោយទោស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក