វចនានុក្រមនាឡិកា[នា-ឡិ-កា]ឈ្មោះមាត្រាសម្រាប់រាប់វេលាចំនួន ៦០នាទី គឺ ៦០មីនុត (ហៅថា មួយនាឡិកា គឺមួយម៉ោង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាំចូលកិរិយាសព្ទ·[នាំ-ចូល](ប.ព.) ទាញយកទិន្នន័យនៃឯកសារប្រភេទផ្សេងទៀតដាក់ក្នុងកម្មវិធីដែលកំពុងប្រើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាំចេញកិរិយាសព្ទ·[នាំ-ចេញ](ប.ព.) បង្កើតឯកសារប្រភេទថ្មីមួយចេញពីទិន្នន័យក្នុងឯកសារដើមដែលកំពុងប្រើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាំមុខកិរិយាសព្ទ, គុណនាម·[នាំ-មុក]ដឹកមុខ, ដើរពីមុខគេ, មានប្រៀបជាងគេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនាំអាទិ៍កិរិយាសព្ទ·[នាំ-អាត]នាំផ្ដើមមុន; ផ្ដួចផ្ដើមសេចក្ដីមុន; ផ្ដើមហេតុឬផ្ដើមដំណើរមុន (ប្រើជា អាទ្យ ក៏បាន, អ.ថ. អាត) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិកម្មភាពនាម·[និ-កាំ-មៈ-ភាប]ភាពគ្មានការងារធ្វើកើតឡើងក្នុងស្ថានភាពដែលមនុស្សម្នាក់ដល់អាយុធ្វើការ មានសមត្ថភាពនិងមានបំណងធ្វើការ បានខិតខំស្វែងរកការងារធ្វើ ប៉ុន្តែពុំអាចរកការងារបាន, ភាពគ្មានការងារធ្វើ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិក្កង្ខានាម·[និក-ក័ង-ខា]ការគ្មានសេចក្ដីសង្ស័យ, ការអស់សេចក្ដីងឿងឆ្ងល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិក្ខេបបទនាម·[និក-ខេ-ប៉ៈ-បត់]បទឬមាតិការឿងដែលលើកយកមកដាក់ជាគោល ដើម្បីអធិប្បាយពង្រីកសេចក្ដីឱ្យល្មមស្ដាប់បាន។ ពាក្យនេះ សព្វថ្ងៃប្រើសំដៅយកសៀវភៅដែលបេក្ខជនតែងឡើងហើយដាក់ជូនឱ្យគណៈមេប្រយោគពិនិត្យក្នុងការប្រឡងយកថ្នាក់បណ្ឌិតផ្នែកវិជ្ជាណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិគម[និ-គំ]ប្រជុំភូមិច្រើន គឺតំបន់ដែលមានមេភូមិម្នាក់ជាអ្នកត្រួតត្រា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិគមជននាម·[និ-គំ-ជន់]ទីប្រជុំភូមិឬតំបន់ មានក្រុមមនុស្សរស់នៅ ដោយមានអ្នកគ្រប់គ្រង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិគមវចនៈនាម·[និ-គៈ-មៈ-វៈ-ចៈ-ណៈ] ឬ [និ-គំ-មៈ-វៈ-ចៈ-ណៈ]ពាក្យបន្ថែម គឺសេចក្ដីបញ្ជាក់សង្ខេបខ្លីៗ ត្រួតថែមលើពាក្យដែលបាននិយាយយ៉ាងពិស្ដារពីខាងដើមម្ដងរួចមកហើយ គឺពាក្យពន្យល់ដោយរួបរួមសេចក្ដីចុងក្រោយបង្អស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិគ្គហិតនាម·[និក-គៈ-ហិត]ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ "០" រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ "ង" ប្រកបក៏មាន ដូចតួ "ម" ប្រកបក៏មាន។ សំ. និង បា. រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរ អានថា អ័ង ឬ អ័ម។ ឯទម្លាប់នៃជនបរទេសខ្លះ គេអានថា អ៊្ហិង ឬ អ៊្ហិម ឱ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះ ដោយគេយល់ថាអានកុំឱ្យឮច្បាស់ថា អ័ង ឬ អ័ម ដើម្បីឱ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈ ឥ, ឧ ហើយនិងស្រះឯទៀតខ្លះបានដោយងាយ សម្រាប់ភាសារបស់គេ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិគ្រន្ថនាម·[និ-គ្រន់]បព្វជិតពួកមួយបួសក្រៅសាសនាប្រកាន់លទ្ធិថា ខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្តានឱ្យជ្រះអស់ហើយ (អចេលកៈ ឬ អាជីវក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក