វចនានុក្រមនីលុប្បុលនាម·[នី-លុប-បុល]ឧតកបាលខៀវ, ផ្កាឈូកខៀវ, បទុមជាតិខៀវ, ព្រលិតខៀវ, លំចង់ខៀវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនីវណរធម៌នាម·[នី-វៈ-រៈ-ណៈ-ធ័រ]ធម៌រារាំង, ឃាត់ខាំងទប់ចិត្តមិនឱ្យងាកទៅរកអំពើជាកុសល, មាន ៥យ៉ាង គឺ ១- កាមច្ឆន្ទៈ សេចក្ដីប្រាថ្នាឬការពេញចិត្តចំពោះកាម; ២- ព្យាបាទៈ គំនុំឬសេចក្ដីគុំកួនធ្វើឱ្យអ្នកដទៃវិនាស; ៣- ថីនមិទ្ធៈ ការច្រអូសធុញទ្រាន់និងការងងុយដេក; ៤- ឧទ្ធច្ចកុក្កុច្ចៈ សេចក្ដីរាយមាយនិងសេចក្ដីរសាប់រសល់ឬក្ដៅក្រហាយក្នុងចិត្ត; ៥- វិចិកិច្ឆា សេចក្ដីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនីវ៉ូទឹកសមុទ្រនាម·[នី-វ៉ូ-ទឹក-សៈ-ម៉ុត]កម្ពស់មធ្យមរបស់ទឹកសមុទ្ររវាងទឹកជោរនិងនាច ដែលគេប្រើធ្វើជាចំណុចសូន្យ សម្រាប់វាស់រយៈកម្ពស់កន្លែងដទៃទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនីហរណកម្មនាម·[នី-ហៈ-រៈ-ណៈ-កាំ]ការនាំចេញ, ការដឹកនាំទំនិញទៅលក់ឯប្រទេសក្រៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនីហរ័ណនាម·[នី-ហៈ-រ័ណ]ជំនួញនាំចេញ, ជំនួញខាងដឹកនាំទំនិញចេញពីប្រទេសរបស់ខ្លួនទៅលក់ឯប្រទេសក្រៅ, មុខរបរពាណិជ្ជកម្មខាងដឹកនាំវត្ថុផ្សេងៗទៅលក់ឯបរទេស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនីឡុងនាម·[នី-ឡុង]ឈ្មោះវត្ថុធាតុមួយប្រភេទ ដែលផ្សំធ្វើឡើងដោយជាតិឧស្ម័នមួយបែប ហៅថា អាសូត តាមរបៀបវិទ្យាសាស្ត្រ សម្រាប់ធ្វើឱ្យកើតបានជាវត្ថុផ្សេងៗមានសំពត់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនឹកកិរិយាសព្ទ·[នឹក]ផ្អូកក្នុងចិត្ត, ដួចក្នុងចិត្ត, ចាប់ភ្លឹក, ភ្នកដល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនឹងកិរិយាសព្ទ·[នឹង]ពាក្យសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថា មុខជា, ប្រាកដជា, គង់, គង់តែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនឹងនរគុណនាម·[នឹង-ន]ដែលមិនកែប្រែឬមិនតក់ស្លុត, នឹងធឹង; ដែលធម្មតា (មិនខុសប្រក្រតី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនឹងនួនគុណនាម, គុណកិរិយា·[នឹង-នួន]ដែលសង្រួមប្រុងប្រយ័ត្ន នូវឥន្ទ្រិយបានយ៉ាងរម្យទម មិនភ្លើតភ្លើន, ដែលមានឥរិយាបថយ៉ាងស្រគត់ស្រគំ មិនរហើររហាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនឹមនាម·[នឹម]ប្រដាប់រទេះសម្រាប់ទឹមគូសត្វពាហនៈ ដែលត្រូវអូសត្រូវទាញរទេះឬគាវជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនុភគោលនាម·[នុ-ភៈ-គោល]ស៊្វែដែលមានផែនទីមេឃពាសភ្ជាប់ជាមួយ ហើយតំណាងឱ្យស៊្វែមេឃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនុយក្លេអ៊ែនាម·[នុយ-ក្លេ-អ៊ែ]ឋាមពលកើតឡើងពីការផ្សំ ឬការបំបែកណ្វៃយូរបស់អាតូម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនុះសព្វនាម·[នុះ]ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬមនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក