វចនានុក្រមប្រឡៃសកនាម·[ប្រ-ឡៃ-សក]ត្រួយឈើមានអម្ពិលជាដើម ដែលលាស់បោះទងនិងតួត្រួយវែងៗ សំយុងចុះស្រយមៗក្នុងខែវស្សាខុសរដូវលាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រឡៅអំពែនាម·[ប្រ-ឡៅ-អំ-ពែ]ឈ្មោះវល្លិធំមួយប្រភេទ ដើមរឹងស្លឹកទន់ស្រួចៗមានជ័រស; ត្រួយប្រើជាបន្លែស្លម្ជូរបាន (អ្នកស្រុកខ្លះហៅ ប្រឡៅពពែ, មានអត្ថន័យល្អជាង ប្រឡៅអំពែ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអប់នាម·[ប្រ-អប់]គ្រឿងប្រើប្រាស់ធ្វើដោយឈើឬដោយលោហជាតិជាដើម មានមេ មានគ្រប ខ្លះឥតត្រចៀក ខ្លះមានត្រចៀក ទំហំតូចឆ្ងាយពីហឹបចុះរៀងមក, មានទ្រង់ទ្រាយច្រើនបែប, សម្រាប់ដាក់វត្ថុផ្សេងៗ មានបារី, ស្លា, ថ្នាំ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអប់ជើងនាម·[ប្រ-អប់-ជើង]តួបាតជើងទាំងមូលគឺទាំងខាងលើទាំងខាងក្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអប់ដៃនាម·[ប្រ-អប់-ដៃ]តួបាតដៃទាំងមូល គឺចាប់ពីកដៃដល់ចុងម្រាមដៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអប់សន្ទនានាម·[ប្រ-អប់-សន់-ទៈ-នា](ប.ព.) បង្អួចមួយប្រភេទរបស់កម្មវិធីដែលប្រើសម្រាប់បង្ហាញទិន្នន័យលទ្ធផល និងទទួលយកជម្រើសឬចម្លើយពីអ្នកប្រើប្រាស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអប់អ៊ីមែលនាម·[ប្រ-អប់-អ៊ី-មែល]ប្រអប់សម្រាប់ផ្ទុកសារអេឡិចត្រូនិក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអូងបរិវារសព្ទ·[ប្រ-អូង]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប្រអប់ ថា ប្រអប់ប្រអូង គឺប្រអប់ច្រើនបែបធំខ្លះតូចខ្លះ ឬថ្លៃខ្លះ ថោកខ្លះ ដែលដាក់ក្នុងកំឡុងជាមួយគ្នា (ព.សា.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអូសកិរិយាសព្ទ·[ប្រ-អូស]អូសគ្នាទៅវិញទៅមកពេញកម្លាំងដោយកំហឹង ឬអូសរយឺតៗមិនលែង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រអួលនាម·[ប្រ-អួល]ឈ្មោះចំណីស្ងួតល្អិតផង់ដូចកន្ទក់, ធ្វើពីអង្ករលីងឱ្យគ្រាន់តែឆ្អិនឬអំពីពោតលីង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាកគុណនាម·[ប្រាក]ច្រាល។ ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ក្រហម ឱ្យប្លែកជាងប្រក្រតី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រាកដគុណនាម·[ប្រា-កត់]ដែលល្បីល្បាញ, ដែលមានកេរ្តិ៍ឈ្មោះល្អ, ដែលលេចឮច្បាស់លាស់; ដែលមែនពិតណាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក