វចនានុក្រមបើកផ្លូវកិរិយាសព្ទ·[បើក-ផ្លូវ]យល់ព្រមឱ្យធ្វើអ្វីមួយ (ម. ព. បើកឱកាសឱ្យ ក្នុង ឱកាស ១ផង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបើពុំនោះឈ្មោះ·[បើ-ពុំ-នោះ]ពាក្យប្រាប់សេចក្ដីកំណត់ផ្សេងដោយឡែកក្នុងប្រយោគនីមួយៗ មានន័យថា បើពុំដូច្នោះទេ, បើពុំបានយ៉ាងនោះ, បើពុំធ្វើដូច្នោះ។ និបាតនេះប្រើក្នុងសេចក្ដីនៃសង្កាត់ខាងក្រោយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឿននាម·[បឿន]ត្រឹប, ប្រជុំតិណជាតិផ្សេងៗ មានត្រាវ, ត្រកៀត, កំប្លោក ជាដើម ដែលដុះក្រាស់ចង្អៀតតាន់តាប់លើមមោក, អណ្ដែតលើទឹកក្នុងបឹងឬក្នុងស្រះធំៗ អាចដើរជាន់លើបានមិនផុងមិនធ្លុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀ[បៀ]ឈ្មោះខ្យងសមុទ្រពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាង សណ្ឋានជាធ្មេញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀត!កិរិយាសព្ទ·[បៀត]ពាក្យអ្នកបររទេះស្រែកបង្គាប់គោឱ្យងាកអែបទៅម្ខាងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀតបៀនកិរិយាសព្ទ·[បៀត-បៀន]ជ្រៀតបៀត, យាយី, ធ្វើទុក្ខធ្វើអ្នកដទៃឱ្យបានសេចក្ដីក្ដៅក្រហាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀលៀងនាម·[បៀ-លៀង]បៀចិញ្ចឹម គឺប្រាក់ដែលបើកឱ្យរាល់ខែ, ត្រូវគ្នានឹងប្រាក់ខែសព្វថ្ងៃនេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀវត្សនាម·[បៀ-វ័ត]បៀរង្វាន់ឆ្នាំ (ប្រាក់រង្វាន់ឆ្នាំ) គឺប្រាក់ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានក្នុង១ឆ្នាំម្ដង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេក្ខជននាម·[ប៉េក-ខៈ-ជន់]ជនអ្នកសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារ ឬឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្ដើមយកមុខតំណែងជាស្មៀន, ជាសិស្សចូលរៀនក្នុងសាលា ឬអ្នកសុំចុះឈ្មោះបោះឆ្នោតជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក