វចនានុក្រមបេក្ខជនស្វៃរិននាម·[ប៉េក-ខៈ-ជន់-ស្វៃ-រិន]បេក្ខជនសេរី, បេក្ខជនដែលមានអំណាចចូលប្រឡងប្រជែងបាន គឺបេក្ខជនក្រៅពីសិស្សនៃគ្រឹះស្ថានសិក្សាជាផ្លូវការ ដែលបានទទួលអនុញ្ញាតឱ្យចូលប្រឡងបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេក្ខសមណៈនាម·[ប៉េក-ខៈ-សៈ-ម៉ៈ-ណៈ]សមណៈដែលមានបំណងប្រឡងប្រជែងយកឋានៈជាសិស្សនៃសាលារៀនជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេក្ខសេនីយ៍នាម·[ប៉េក-ខៈ-សេ-ណី]ឋានន្តររបស់នាយទាហាន នៅក្រោមថ្នាក់អនុសេនីយ៍ត្រីមួយថ្នាក់ គឺនាយទាហានដែលប្រឡងជាប់លេខក្នុងសាលារៀនខាងយោធា ហើយត្រូវហាត់ហ្វឹកហ្វឺនធ្វើការឱ្យស្ទាត់មុននឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេតិកភណ្ឌនាម·[ប៉េ-តិ-កៈ-ភាន់]ទ្រព្យសម្បត្តិ ឬកេរ្តិ៍មត៌កដែលមានជាប់តមកពីខាងឪពុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេតុងនាម·[បេ-តុង]ទព្វសម្ភារៈលាយក្រួសអាចម៍ផ្កាយ ឬលាយបំណែកថ្មតូចៗ (ជាជំនួសក្រួសអាចម៍ផ្កាយ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ ផ្សំគ្នាធ្វើជាអគារឬស្ពានជាដើម, ជារបស់ស្ថាពរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេត្តេយ្យកានាម·[ប៉េត-តៃ-យ៉ៈ-កា]តំណែងជាន់ខ្ពស់ក្នុងសាសនា ដូចជា មហាថេរក្នុងព្រះពុទ្ធសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេយ្យាលន័យនាម·[ប៉ៃ-យ៉ា-ឡៈ-នៃ]ន័យបំព្រួញ; ន័យសង្ខេបខ្លី; ចំណែកខ្លឹមសារដែលគេលុបចោល តែអាចយល់ន័យបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេយ្យាលៈនាម·[ប៉ៃ-យ៉ា-ឡៈ]ឈ្មោះវណ្ណយុត្តមួយយ៉ាង សម្រាប់ប្រើបំព្រួញសេចក្ដីវែងឱ្យខ្លី ឬច្រើនឱ្យតិច, ប្រើតែអក្សរ១តួខាងដើមថា។ បេ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា។ល។ (ឡៈ) ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេសកកម្ម[ប៉េ-សៈ-កៈ-កាំ]អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេសកជននាម·[ប៉េ-សៈ-កៈ-ជន់]ជនអ្នកប្រើ, ជនអ្នកបញ្ជូន។ ជនដែលទទួលភារៈទៅបំពេញបេសកកម្ម, ភ្នាក់ងារដែលគេចាត់ប្រើឱ្យទៅបំពេញបេសកកម្មអ្វីនីមួយនៅទីដទៃ។ បើប្រើជា បេសិតជន គួរជាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេសនកម្មនាម·[ប៉េ-សៈ-ណៈ-កាំ]កិច្ចចាត់ក្បួនទ័ព ឬក្រុមមនុស្សចេញដំណើរក្នុងបេសកកម្មពិសេស ដូចជារុករក ស្រាវជ្រាវ ឬធ្វើសង្គ្រាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក