វចនានុក្រមភាសាបរទេសនាម·[ភា-សា-ប-រ៉ៈ-ទេស]ភាសាដែលទីទៃពីភាសាជាតិឬមានប្រភពមកពីប្រទេសផ្សេងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាបរិវត្តកៈនាម·[ភា-សា-ប៉ៈ-រ៉ិ-វ័-ត-តៈ-កៈ]អ្នកប្រែភាសា, អ្នកបកភាសា គឺអ្នកដែលចេះស្ដាប់ភាសាបានទាំងពីរខាង ហើយបកប្រែពីសម្ដីអ្នកម្ខាងទៅជាសម្ដីអ្នកម្ខាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាបរិវត្តន៍នាម·[ភា-សា-ប៉ៈ-រ៉ិ-វ័ត]ការប្រែភាសា គឺការនិយាយ ឬសរសេរប្រែពីភាសាមួយជាភាសាមួយផ្សេង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាបរិវត្តិកានាម·[ភា-សា-ប៉ៈ-រ៉ិ-វ័ត-តិ-កា](ម.ព. ភាសាបរិវត្តកៈ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាវិទូនាម·[ភា-សា-វិ-ទូ]អ្នកប្រាជ្ញ ឬអ្នកដែលមានជំនាញជ្រៅជ្រះខាងភាសាវិទ្យា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាសាសាស្ត្រនាម·[ភា-សា-សាស]ក្បួនពោលអំពីភាសានិយាយ។ របៀប, វិធីនៃភាសា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភាស៊ីនាម·[ភា-ស៊ី]ពន្ធទំនិញ គឺពន្ធដែលរាជការត្រូវហូតយកអំពីអ្នកលក់ទំនិញ ឬអ្នកនាំទំនិញចេញចូល។ ក្នុងកម្ពុជរដ្ឋ ប្រើពាក្យនេះចំពោះតែពន្ធដែលហូតយករាល់ថ្ងៃអំពីអ្នកលក់ដូរនៅទីផ្សារនីមួយៗដែលមានបញ្ញត្តិឱ្យទារយក; ច្រើននិយាយថា ភស៊ី (ភៈស៊ី) ឬ ផាស៊ី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភិក្ខវោ!ឧទានសព្ទ·[ភិក-ខៈ-វ៉ោ]ភិក្ខុទាំងឡាយ! (ម្នាលភិក្ខុទាំងឡាយ!) ; ព្រះពុទ្ធតម្រាស់ត្រាស់ហៅពួកភិក្ខុឱ្យចូលមកជួបជុំឬឱ្យត្រងត្រាប់ស្ដាប់ព្រះបន្ទូលព្រះអង្គ ក្នុងហេតុការណ៍អ្វីមួយដែលព្រះអង្គនឹងសម្ដែងប្រាប់។ ភិក្ខុទាំងឡាយទទួលព្រះបន្ទូលព្រះអង្គថា ភទន្តេ! "សូមទ្រង់ព្រះចម្រើន!" ឬតាមទម្លាប់ប្រែថា "បពិត្រព្រះអង្គទ្រង់ចម្រើន!" ឬក៏ថា "សូមទ្រង់ព្រះមេត្តាប្រោស!" (ពាក្យសម្រាប់ប្រើក្នុងការប្រែបាលី, ក្នុងការតែងសេចក្ដីធម៌វិន័យឬសម្ដែងធម៌)។។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភិក្ខានាម·[ភិក-ខា]ការសូម, ការសូមទាន។ (សំ. ភិក្សា) បាយ, ភោជនាហារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភិក្ខុនាម·[ភិក-ខុ] ឬ [ភិក]សមណៈអ្នកសូម, សមណៈអ្នកខ្លាចភ័យក្នុងវដ្ដសង្សារ, អ្នកខ្លាចបាបជានិច្ច, អ្នកមានព្យាយាមដុតបំផ្លាញអំពើអាក្រក់ ...។ ខាងពុទ្ធសាសនា ហៅចំពោះតែបុរសអ្នកបួសដែលមានភេទឧត្តមជាងសាមណេរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមភិក្ខុនីនាម·[ភិក-ខុ-ណី]ភិក្ខុស្រី គឺស្ត្រីដែលបួសជាភិក្ខុ (មានតែពីក្នុងពុទ្ធកាលនិងពុទ្ធសាសនាកាលសម័យពីដើម, សព្វថ្ងៃនេះមិនមាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក