វចនានុក្រមម៉ាស៊ីនច្រូតស្រូវនាម·[ម៉ា-ស៊ីន-ច្រូត-ស្រូវ]គ្រឿងយន្តមួយប្រភេទប្រើសម្រាប់ច្រូតស្រូវនៅក្នុងស្រែ។ ភាគច្រើនវាភ្ជាប់ដោយម៉ាស៊ីនបោកស្រូវតែម្ដង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនច្រៀងនាម·[ម៉ា-ស៊ីន-ច្រៀង]ឧបករណ៍ម្យ៉ាងមានរាងជាប្រអប់បួនជ្រុង មានដៃដោតម្ជុលសម្រាប់ឆូតលើថាសវិល ដើរដោយដៃបង្វិលឬចរន្តអគ្គិសនី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនដេរនាម·[ម៉ា-ស៊ីន-ដេ]គ្រឿងយន្តមួយប្រភេទសម្រាប់ដេរ ដើរដោយថាមពលអគ្គិសនីឬមេកានិក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនត្រជាក់នាម·[ម៉ា-ស៊ីន-ត្រ-ជាក់]ឧបករណ៍អេឡិចត្រូនិកមួយប្រភេទសម្រាប់ធ្វើឱ្យសីតុណ្ហភាពនៅទីជុំវិញមានផាសុក ជាទូទៅគឺធ្វើឱ្យចុះត្រជាក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនថតរូបនាម·[ម៉ា-ស៊ីន-ថត-រូប]ឧបករណ៍សម្រាប់ថតយករូបភាពឬសកម្មភាពដែលមានប្រើជាហ្វ៉ីលសម្រាប់ផ្ដិតនិងប្រើអង្គចងចាំឬមេម៉ូរីសម្រាប់ផ្ទុករូបភាពដែលថតបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនទទួលប្រាក់បញ្ញើនាម·[ម៉ា-ស៊ីន-ទ-ទួល-ប្រាក់-ប័ញ-ញ៉ើ]ម៉ាស៊ីនអេឡិចត្រូនិកស្វ័យប្រវត្តដែលអនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់បញ្ញើចូលក្នុងគណនីបានគ្រប់ពេលវេលាដោយការប្រើប្រាស់បណ្ណអេធីអឹម (កាតអេធីអឹម) និងលេខសម្ងាត់ផ្ទាល់ខ្លួន។ គេហៅត្រឹម ម៉ាស៊ីនដាក់ប្រាក់ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនទឹកក្ដៅនាម·[ម៉ា-ស៊ីន-ទឹក-ក្ដៅ]ឧបករណ៍អគ្គិសនីមួយប្រភេទប្រើសម្រាប់កម្ដៅទឹកងូតឱ្យក្ដៅឧណ្ហៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនបូមធូលីនាម·[ម៉ា-ស៊ីន-បូម-ធូ-លី]ឧបករណ៍អគ្គិសនីមួយប្រភេទប្រើសម្រាប់បូមធូលី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនបោកខោអាវនាម·[ម៉ា-ស៊ីន-បោក-ខោ-អាវ]ឧបករណ៍អេឡិចត្រូនិកមួយប្រភេទប្រើសម្រាប់បោកគក់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនបោកស្រូវនាម·[ម៉ា-ស៊ីន-បោក-ស្រូវ]គ្រឿងយន្តមួយប្រភេទប្រើសម្រាប់បោកស្រូវដែលចងជាកណ្ដាប់ក្រោយពេលច្រូតកាត់រួច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនប្រតិបត្តិការធនាគារស្វ័យប្រវត្តនាម·[ម៉ា-ស៊ីន-ប្រៈ-តិ-ប័ត-តិ-កា-ធៈ-នា-គា-ស្វៃ-ប្រ-វ័ត](ម.ព. ម៉ាស៊ីនអេធីអឹម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនភ្លើងនាម·[ម៉ា-ស៊ីន-ភ្លើង]ម៉ាស៊ីនសម្រាប់បង្កើតចរន្តអគ្គិសនី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនលាងចាននាម·[ម៉ា-ស៊ីន-លាង-ចាន]ឧបករណ៍អេឡិចត្រូនិកមួយប្រភេទប្រើសម្រាប់លាងភាជន៍ ដោយប្រើទឹកក្ដៅដែលផលិតក្នុងនោះផងដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស៊ីនអេធីអឹមនាម·[ម៉ា-ស៊ីន-អេ-ធី-អឹម]ម៉ាស៊ីនអេឡិចត្រូនិកស្វ័យប្រវត្តដែលអតិថិជនអាចធ្វើប្រតិបត្តិការដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ ទូទាត់។ល។ បានគ្រប់ពេលវេលាដោយការប្រើប្រាស់បណ្ណអេធីអឹម (កាតអេធីអឹម) និងលេខសម្ងាត់ផ្ទាល់ខ្លួន។ គេហៅត្រឹម ម៉ាស៊ីនដកប្រាក់ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមម៉ាស់នាម·[ម៉ាស់]របាំងមុខ ដែលគេពាក់ដើម្បីក្លែងខ្លួន ថែរក្សាសម្ផស្ស ឬសម្រាប់បង្ការធូលី មេរោគ ផ្សែង ឬក្លិន ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក