វចនានុក្រមយោនយានគុណនាម·[យោន-យាន]ដែលព្យួររយាន, ដែលរណែងរណោងតែរៀបរយដោយលំដាប់គ្នាមិនទាស់ភ្នែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយោនិសោមនសិការនាម·[យោ-និ-សោ-មៈ-នៈ-សិ-កា]ការពិចារណាដោយឧបាយ, ដោយគំនិតទៀងទាត់; ដំណើរយកចិត្តទុកដាក់; សេចក្ដីគិតត្រូវទំនង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយោព្វនម័ទនាម·[យោប-ពៈ-នៈ-មុ័ត]សេចក្ដីស្រវឹងក្នុងចិត្តរបស់កំលោះឬក្រមុំ គឺសេចក្ដីភ្លើនចិត្តដោយអាងថាខ្លួនអញនៅកំលោះឬនៅក្រមុំ(មិនយល់ថាខ្លួននឹងមានសេចក្ដីប្រែប្រួល) ; សេចក្ដីស្រវឹងដោយយល់ថាខ្លួនអញមិនទាន់ចាស់នៅឡើយទេ (សម្រាប់អ្នកដែលមានវ័យចាស់ហើយ កំបាំងគំនិតមិនឃើញជរាធម៌ គឺមិនយល់ថាខ្លួនចាស់ហើយ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយោមរាជនាម·[យោ-មៈ-រាច]ឋានន្តរ គឺងារសម្រាប់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយោសានាម·[យោ-សា]ស្ត្រី(សម្រាប់ប្រើក្នុងកាព្យ តាមសេចក្ដីត្រូវការរបស់កវី)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយោសោគុណនាម·[យោ-សោ]ដែលប្រកបដោយព្យាបាទ, គុំកួន, ឥតមេត្តាប្រណី; ដែលធ្វើអ្វីៗ តាមតែប្រទះ, ខ្ជីខ្ជា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយំកិរិយាសព្ទ·[យំ]បញ្ចេញសូរសព្ទព្រមទាំងចេញទឹកភ្នែកព្រោះសេចក្ដីសោកស្តាយអាល័យ ឬព្រោះមានទោមនស្សអាក់អន់ចិត្ត ឬក៏ព្រោះឈឺចាប់ខ្លាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមយះកិរិយាសព្ទ·[យះ]ធ្វើឱ្យរយះ, ធ្វើឱ្យកន្ធែក, ឱ្យញែកងាកចេញពីគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក