វចនានុក្រមរនាតនាម·[រ-នាត]គ្រឿងភ្លេងវាយដំ មានស្នូកវែង មានផ្លែធ្វើដោយបន្ទះឫស្សី បន្ទះឈើខ្លឹមរឹងស្រួយ បន្ទះដែក វាយដោយអន្លូងមួយគូ ប្រើក្នុងវង់ពិណពាទ្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនាបនាម·[រ-នាប]ចម្រៀកឫស្សីឬឈើជាដើម ដែលលួសឬឈូសស្អាត សម្រាប់ក្រាលសេនាសនៈមានផ្ទះជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនាលនាម·[រ-នាល]ឈ្មោះសត្វស្លាបមួយប្រភេទ កវែង ជើងវែង ចំពុះវែង, មានសម្បុរផ្សេងៗគ្នា, មានមច្ឆជាតិជាអាហាររាប់ចូលក្នុងពួកកុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនាំងនាម·[រ-នាំង]ផ្ទាំងសំពត់ ឬផ្ទាំងព្រួលសម្រាប់បាំងទ្វារ, បង្អួចជាដើម ការពារកម្ដៅថ្ងៃឬភ្លៀងមិនឱ្យចាំង មិនឱ្យសាចចូលមកខាងក្នុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនិងរនាំងគុណនាម·[រ-និង-រ-នាំង]ដែលខ្លាំង, រឹងប៉ឹង; រឹងរូសច្រងេងច្រងាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនុកនាម·[រ-នុក]ចន្ទាស់សម្រាប់រុករុញចេញចូលតាមប្រហោងឬចន្លោះ រាំងឬបើកបានតាមត្រូវការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនេលនាម·[រ-នេល]ឈើឬឫស្សីមូលដែលដាក់កល់របស់ធ្ងន់ដើម្បីនឹងទាញឬរុញទៅឱ្យវិលរមៀលធូរស្រួល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនោងនាម·[រ-នោង]សត្វល្អិតមួយប្រភេទ សម្បុរខ្មៅពភ្លក់ ខ្លួនរឹង ច្រើនកើតក្នុងរដូវភ្លៀង នៅនឹងកៀនមេដំបូលឬកៀនផ្លានផ្ទះចាស់, ជួនកាលធ្លាក់ចុះមកក៏មាន, ច្រើនហៅថា មេរនោង (ប្រហែលជាហៅក្លាយមកពីពាក្យថា ននោង ទេដឹង? ព្រោះសត្វនេះមានរូបសណ្ឋានស្រដៀងនឹងគ្រាប់ននោង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនោចនាម·[រ-នោច]ពន្លឺព្រះចន្ទ្រដែលថយចុះដូចគេចាប់បោចរោចបន្តិចម្ដងៗ, កាឡបក្ស គឺចំណែកខាងខ្មៅ (ខាងងងឹត) ជាបក្សទី ២នៃខែខាងចន្ទគតិ រាប់ពីថ្ងៃ ១រោចទៅដល់ថ្ងៃ ១៤ឬ ១៥រោច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរនោលនាម·[រ-នោល]ដំណើរមានគ័ភ៌នៃមេដំរី, ច្រើននិយាយថា មេដំរីកាត់រនោល គឺមេដំរីផើម (ព.បុ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក