វចនានុក្រមរបួលនាម·[រ-បួល]ឆ្នាំងមានបាតទម្លុះរហុយដើម្បីឱ្យចូលចំហាយក្ដៅ, សម្រាប់ចំហុយម្ហូបចំណី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបើកកិរិយាសព្ទ·[រ-បើក]ហើបបើកឡើងឯង ឬហើបហាឡើងឯងឃ្លាតពីទីប្រក្រតី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបើរនាម·[រ-បើ]អាហារនៅក្នុងក្រពះនៃបុគ្គលទើបធ្វើមរណកាលមិនទាន់យូរប៉ុន្មាន ដែលដល់ពេលកំណត់ ក៏រើផ្សាយក្លិនស្អុយជូរចេញមកតាមមុខទ្វារ ធុំឆួលភាយៗម្ដងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបើស[រ-បើស]សត្វឬរបស់អ្វីៗដែលបានដោយរើសហើយ ដាច់អាល័យពីម្ចាស់ដើម ត្រូវបានជាសម្បត្តិសម្រាប់រាជការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបៀង[រ-បៀង]ជួរល្វែងវិហារ ត្រង់ប៉ែកកណ្ដាលល្វែងគ្រឹះ និងល្វែងបាំងសាច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបៀងឧស្សាហកម្មនាម·[រ-បៀង-អ៊ុស-សា-ហៈ-កាំ]ទីតាំងភូមិសាស្ត្រជាក់លាក់មួយដែលជាច្រកឬផ្លូវសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងប្រទេសឬតំបន់នានា ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបៀបនាម·[រ-បៀប]ការដែលរៀបឬដំណើររៀបរៀងឱ្យចុះបែប; បែប, បែបបទ, បែបផែន, បែបយ៉ាង, លំដាប់ដែលរៀបត្រូវបែប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបៀបវារៈនាម·[រ-បៀប-វា-រៈ]គោលគំនិតសំខាន់ៗដែលរាយទៅតាមលំដាប់លំដោយ ដើម្បីយកមកពិភាក្សានៅក្នុងអង្គប្រជុំណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបេកក្រុងនាម·[រ-បេក-ក្រុង]ការរីកក្រុងបណ្ដាលមកពីលំហូរប្រជាជនចូលច្រើនពីជនបទឬកន្លែងផ្សេងទៀត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបេងនាម·[រ-បេង]ឈ្មោះរោគក្អករីងឬរោគស្គមរីងជារោគបណ្ដាលកកើតអំពីសួតជាដើម មានអាការៈតត្រំតត្រើយយ៉ាងរឹងត្អឹង ទាំងជារោគឆ្លងផងដែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបៃនាម·[រ-បៃ]គ្រឿងសម្អាងមួយប្រភេទសម្រាប់ស្ត្រីពាក់ជាក្បាំងមុខក្នុងកាលដែលស្អិតស្អាងខ្លួនចេញមកក្រាបសំពះ ក្នុងពិធីអាវាហមង្គល (ច្រើនប្រើតែក្នុងសម័យពីដើម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរបៃរៃដាក់នាម·[រ-បៃ-រៃ-ដាក់]របស់ដែលរៃឬតម្រូវបណ្ដារាស្ត្រឱ្យចេញឱ្យជូន តាមមុខងារ មុខក្រសួង (ច្រើនមានតែខាងរាជការរដ្ឋបាលក្នុងសម័យបុរាណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក