វចនានុក្រមរេខាគណិតរាបនាម·[រ៉េ-ខា-គៈ-និត-រាប]ផ្នែកមួយនៃរេខាគណិតដែលសិក្សាពីទម្រង់រូបរាងធរណីមាត្រនៅក្នុងប្លង់រាបស្មើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរេទីននាម·[រេ-ទីន]ស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកហើយនៅលើនោះ មានកោសិការួសនឹងពន្លឺពីរបែបគឺ កោសិកាកោន និងកោសិកាដំបង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរេប័សគុណនាម·[រេ-បុ័ស]ទាប, ថោក; ថោកទាប, ថោកថយ, ថយថោក; កាច, កោងកាច, អាក្រក់, គំរក់, ជួជាតិ; កំណាញ់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរេលកិរិយាសព្ទ, គុណកិរិយា·[រេល]ជ្រុលជ្រាល អំពីគំនរ, អំពីពំនូក; ទ្រេល; រណែល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរេវតីនាម·[រេ-វៈ-តី]ឈ្មោះផ្កាយឫក្សទី ២៧មានពួកផ្កាយ ៣២ដួងប្រជុំគ្នា មានសណ្ឋានស្រដៀងនឹងរាងសម្ភោរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមរេសិចស្យុងនាម·[រេ-សិច-ស្យុង]ការកាត់ឬច្រឹបតាមវិធីវេជ្ជសាស្ត្រនូវផ្នែកសរីរាង្គខាងក្នុងណាមួយឬសរីរាង្គទាំងមូលបន្ទាប់មកត្រូវដេរភ្ជិតឬដេរតភ្ជាប់ឱ្យមានដំណើរការឡើងវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក