វចនានុក្រមវាលៈនាម·[វា-លៈ]សក់, សរសៃសក់; រោមសត្វ, សក់កន្ទុយសត្វចតុប្បាទប្រភេទខ្លះ យ៉ាងដូចគោ សេះនិងចាមរីជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវាល់កិរិយាសព្ទ·[វាល់]ដាក់ក្នុងរង្វាល់, ធ្វើឱ្យត្រឹមត្រូវតាមរង្វាល់, ដាក់ឬច្រកឱ្យពេញរង្វាល់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវាល្មីកៈនាម·[វាល-មី-កៈ]ឈ្មោះកវីម្នាក់ជាអ្នកតែងមហាកាព្យ ថ្លែងរឿងរាមាយណៈ ជាភាសាសំស្ក្រឹត (ហៅ វល្មីកិ ក៏បាន; ប្រើក្លាយជា វាលមីកិ តាមលំនាំបាលីភាសាក៏មាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវាសកិរិយាសព្ទ·[វាស]ធ្វើឱ្យមានលំនាំ, ឱ្យមានរាង, ឱ្យមានទ្រង់, ឱ្យមានបែប; គូសឬគូសព្រាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវាសនដ្ឋាននាម·[វា-សៈ-ណាត់-ឋាន]ទីនៅ, លំនៅ, ផ្ទះ; ភូមិលំនៅ (ប្រើជា វសនដ្ឋាន ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវាសនា[វាស-ស្នា]ចរិយា ឬ ចរិតដែលអប់រំសន្សំទុកឬកប់ទុកក្នុងចិត្ត, ចរិយាដែលថ្នឹកស៊ប់ស៊ាំជាប់ជាទម្លាប់កែប្រែឬកម្ចាត់ចោលពុំបាន, បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវាសនានិយមនាម·[វាស-ស្នា-និ-យំ]លទ្ធិមួយនៃទស្សនវិជ្ជាដែលយល់ថា ព្រឹត្តិការណ៍ទាំងអស់កើតឡើងដោយមានការរៀបចំមុន ឬចំណុះក្រោមវាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមវាសរសង្គាភិវាទនាម·[វា-សៈ-រ៉ៈ-សង់-គៈ-ភិ-វាត]ការពោលពាក្យគំនាប់គ្នាទៅវិញទៅមកក្នុងវេលាព្រឹក, ដូចជា សុភស្តេប្រភាត! ឬ សុភស្តេប្រភាតកាល! "វេលាព្រឹកដ៏ល្អ (ចូរមាន) ដល់អ្នក!" ឬថា អរុណសុវត្ថិ! ឬ អរុណសួស្ដី! "សួស្ដីក្នុងវេលាព្រឹក! " ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក