វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ វ · ១០៩០ ពាក្យ

វចនានុក្រម

វិសគ៌ៈ

នាម[វិ-ស័រ-គៈ]

ឈ្មោះវណ្ណយុត្តមួយប្រភេទ (ះ) នេះ (ហៅ រះមុខ ក៏បាន) ; ខាងអក្សរទេវនាគរី (សម្រាប់សំស្ក្រឹត) ប្រើជាចំណុចមួយគូលើក្រោម ដូចយុគលពិន្ទុ (:), មានសូរសំឡេងស្រដៀងនឹងខ្យល់អក្សរ ស ដែលជាតួប្រកប ប៉ុន្តែមិនចេញសូរសម្ផស្សតាមប្រទល់ធ្មេញដូចតួ ស ទេ, ដូចជា កន្លះ, ពោះ សូរខុសគ្នានឹង កន្លាស់, ពស់។ ពាក្យសំស្ក្រឹតដែលមានតួ ហ នៅខាងចុង បើផ្លាស់ ហ ជា វិសគ៌ៈ (ះ) ហើយមិនត្រូវប្រើតួ ហ ថែមទៀតទេ, ដូចជា គ្ឫហ, ចន្ទ្រគ្រាហ, សំគ្រហ, អនុគ្រហ ទៅជា គ្ឫះ ឬ គ្រឹះ, ចន្ទ្រគ្រាះ, សង្គ្រោះ, អនុគ្រោះ; កុំប្រើជា គ្រឹះហ៍, ចន្ទ្រគ្រាះហ៍, សង្គ្រោះហ៍, អនុគ្រោះហ៍ ដូច្នេះឡើយ។

មើលអត្ថន័យ
មុនទំព័រ ៤២ នៃ ៦១បន្ទាប់