វចនានុក្រមសេរគុណនាម, នាម·[សេ-រ៉ៈ]ដែលមានសិទ្ធិលើខ្លួនឯង, ដែលធ្វើអ្វីបានតាមចិត្ត; ការប្រព្រឹត្តទៅបានតាមទំនើងខ្លួន, ការធ្វើអ្វីបានតាមអំពើចិត្ត, អំណាចលើខ្លួន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេរីចរនាម·[សេ-រ៉ី-ច]អ្នកដែលមានគំនិតឯករាជ្យមិនចំណុះគំនិតអ្នកដទៃ ជាពិសេសទាក់ទងនឹងជំនឿសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេរីភាពនាម·[សេ-រ៉ី-ភាប]freedomអំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែក្រោមច្បាប់, អំណាចពេញទី (ប៉ុន្តែមានមាត្រាច្បាប់ជាគោលដែរ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេរីភាវូបនីយកម្មនាម·[សេ-រ៉ី-ភា-វូ-ប៉ៈ-នី-យៈ-កាំ]ដំណើរការដែលធ្វើឱ្យមានសេរីភាពទូលំទូលាយ, ការធ្វើឱ្យច្បាប់ ប្រព័ន្ធនយោបាយ សេដ្ឋកិច្ចជាដើម មិនសូវតឹងរ៉ឹង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេរ៉ាមិកនាម·[សេ-រ៉ា-មិច]បុរាណវត្ថុសិល្បៈធ្វើពីដីឥដ្ឋដុតមានលក្ខណៈរឹង ធន់នឹងកម្ដៅនិងសារធាតុគីមី។ សេរ៉ាមិក រួមមានកុលាលភាជន៍ ពរ្សឺឡែន ទែរ៉ាកូតា និងផលិតផលធ្វើពីដីដុតផ្សេងៗទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេរ៉ូទីបនាម·[សេ-រ៉ូ-ទីប]ការបែងចែកពពួកបាក់តេរី វីរុស ឬមីក្រូសារពាង្គកាយ ដោយផ្អែកលើលក្ខណៈអង់ទីសែនរបស់បាក់តេរី វីរុស ឬមីក្រូសារពាង្គកាយទាំងនោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេរ៉ូមនាម·[សេ-រ៉ូម](វេជ្ជ.) វត្ថុរាវវេជ្ជសាស្ត្រដែលមានលក្ខណៈស្រដៀងទៅនឹងសារធាតុរាវថ្លាៗនៅក្នុងឈាម ផលិតឡើងសម្រាប់ចាក់ចូលទៅក្នុងខ្លួនអ្នកជំងឺតាមសរសៃវ៉ែនពេលសង្គ្រោះបន្ទាន់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសេលនាម·[សេ-ឡៈ]ភ្នំ (ភ្នំថ្ម)។ (ព.កា.) ប្រើជា សេលា, សេលោ, សេលំ ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក