វចនានុក្រមស្ថាបនិកនាម·[ស្ថា-ប៉ៈ-និក]អ្នកតាក់តែង, អ្នកតែងតាំង; អ្នកសង់, អ្នកសាងសង់ឬអ្នកចាត់ការសាងសង់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថាបនៈនាម·[ស្ថា-ប៉ៈ-ណៈ]ការតាំង, ការតម្កល់; ការតាក់តែងឬតែងតាំង; ការសង់, ការសាងសង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថាប័ននាម·[ស្ថា-បាន់]អង្គភាពដែលបង្កើតឡើងមានរយៈពេលវែងក្នុងគោលបំណងសម្របសម្រួលរៀបចំសង្គមឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការដឹកនាំនិងគ្រប់គ្រង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថាប័នវិទ្យាសាស្ត្រនាម·[ស្ថា-បាន់-វិត-ទ្យា-សាស]គ្រឹះស្ថានដែលធ្វើការសិក្សាអំពីវិទ្យាសាស្ត្រមួយឬច្រើន ផ្ដោតលើការស្រាវជ្រាវរកលទ្ធផលថ្មីៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថាប័នហិរញ្ញវត្ថុនាម·[ស្ថា-បាន់-ហិ-រ៉ាញ់-ញៈ-វ័ត-ថុ](ម.ព. គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុង គ្រឹះស្ថាន២)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថាពរគុណនាម·[ស្ថា-ព]មាំមួន, មាំទាំ; ខ្ជាប់ខ្ជួន; រឹងប៉ឹង; ឋិតថេរ, ដែលទុកជាបានការស្រេចឥតរើរុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថិតិនាម·[ស្ថិ-តិ]ការឋិតនៅ, ទីតាំង; ទីតាំងនៃចិត្ត, ការរស់នៅ, ជីវិត; សភាព; សេចក្ដីឋិតថេរ; ច្បាប់; សណ្ដាប់, ទំនៀម, ទម្លាប់; ចំនួនដែលកត់ត្រា, បញ្ជី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថិតិវិទ្យានាម·[ស្ថិ-តិ-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីស្ថិតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថិតិសាកលនាម·[ស្ថិ-តិ-សា-កល់]សំណុំនៃតម្លៃអង្កេតទាំងអស់ដែលគេលើកយកមកសិក្សាតាមបែបស្ថិតិ មានដូចជាក្រុមមនុស្ស សត្វ រុក្ខជាតិ វត្ថុ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ថិរគុណនាម·[ស្ថិ-រ៉ៈ]ដែលឋិតនៅបានយូរ, ឋិតថេរ, មាំមួន, មាំទាំ; ខ្ជាប់ខ្លួន; រឹងប៉ឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមស្ទក់គុណនាម·[ស្ទក់]ដែលឡើងសាច់ស្ពោតឬស្ទីកស្គុយ ដោយបុក, ដោយទង្គិច, ដោយប៉ះដល់ត្រូវខ្លាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក