វចនានុក្រមសាវិត្តិសាស្ត្រនាម·[សា-វិត-តិ-សាស]ឈ្មោះគម្ពីរសម្ដែងអំពីដំណើរបែបបទកាព្យឃ្លោងខាងភាសាសំស្ក្រឹត ហើយសាវិត្តិសាស្ត្រនេះជាប្រមុខនៃឆន្ទសាស្ត្រទាងពួង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាសននាម·[សា-សៈ-ណៈ]ពាក្យបណ្ដាំ, ពាក្យផ្ដាំផ្ញើ; ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ; សាសនា, លទ្ធិ; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; ដំណឹង; សំបុត្រ; ពាក្យប្រកាស, ការប្រកាសប្រាប់; ការជឿស្ដាប់; ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស; ការកែសម្រួល; ការគ្រប់គ្រង; ការត្រួតត្រា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាសនិកនាម·[សា-សៈ-និក]អ្នកកាន់សាសនា តាមតែជឿកាន់តាមសាសនាណាក៏ដោយ ហៅថា សាសនិក, សាសនិកា បានដូចគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាសព្ទកិរិយាសព្ទ·[សា-ស័ប]និយាយបូរបាច់, និយាយរៀបរាប់ប្រាប់ តាំងពីខាងដើមដល់ខាងចុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាស្ដានាម·[សា-ស្ដា]គ្រូ, គ្រូប្រៀនប្រដៅ, គ្រូប្រដៅសាសនា; ព្រះសព្វញ្ញុពុទ្ធ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាស្ត្រនាម·[សាស]គម្ពីរ, គម្ពីរប្រាប់វិទ្យា, គម្ពីរសាសនា; ច្បាប់, ច្បាប់ប្រដៅ ក្បួន, តម្រា; វិជ្ជា; ការសិក្សា; ពាក្យណែនាំ, ពាក្យពន្យល់; ពាក្យបង្គាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសាស្ត្រាក្បួននាម·[សាស-ស្ត្រា-ក្បួន](អ.សិ.) សាស្ត្រាដែលជាកម្រងក្បួនខ្នាតនានាមានក្បួនទាយមន្តអាគម ក្បួនឱសថ និងចំណេះវិជ្ជាផ្សេងៗទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក