វចនានុក្រមសង្គមធម៌នាម·[សង់-គំ-មៈ-ធ័រ]មែកធាងនៃអរិយធម៌ដែលទ្រទ្រង់ការរស់នៅ និងការបណ្ដុះបណ្ដាលតាមរយៈគ្រឿងសម្ភារៈ ប្រដាប់ប្រើប្រាស់ វិធីបច្ចេកទេស ការបង្កើតផលិតផល ការរៀបចំសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមបញ្ហានាម·[សង់-គំ-ប៉័ញ-ហា]បញ្ហាទាំងឡាយដែលមានក្នុងសង្គម រួមមាន បញ្ហាជីវភាព បញ្ហាសុខុមាលភាព បញ្ហាគ្រប់គ្រងសង្គម... ដែលអ្នកនិពន្ធលើកមកបង្ហាញក្នុងដំណើររឿងនៃសា្នដៃអក្សរសិល្ប៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមបរិយាកាសនាម·[សង់-គំ-ប៉ៈ-រ៉ិ-យ៉ា-កាស]ទិដ្ឋភាពឬស្ថានភាពសង្គមដែលអ្នកនិពន្ធរៀបរាប់ពីការរស់នៅ ការប្រកបអាជីវកម្ម ជំនឿ ប្រពៃណី ទំនៀមទម្លាប់ ការគ្រប់គ្រង និងទំនាក់ទំនងសង្គម ក្នុងសម័យកាលណាមួយមកបង្ហាញក្នុងស្នាដៃអក្សរសិល្ប៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមប្រវត្តិនាម·[សង់-គំ-ប្រ-វ័ត]ព្រឹត្តិការណ៍សង្គមក្នុងសម័យកាលប្រវត្តិសាស្ត្រណាមួយដែលអ្នកនិពន្ធលើកយកមកបង្ហាញក្នុងដំណើររឿងនៃស្នាដៃអក្សរសិល្ប៍ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមពុទ្ធិនាម·[សង់-គំ-ពុត-ធិ]សង្គមដែលប្រជាជនមានចំណេះដឹងនិងចំណេះធ្វើគ្រប់គ្រាន់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមរាស្ត្រនិយមនាម·[សង់-គំ-រាស-និ-យំ]ពាក្យសំស្ក្រឹតសន្មត មានអត្ថន័យថា សង្គមនិយមរាស្ត្រប្រជាពលរដ្ឋទូទៅទាំងប្រទេស ប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភព រួបរួមគ្នាដោយលទ្ធិតែមួយ ដូចគេវេញខ្សែបញ្ចូលធ្លុងគ្នា មិនឱ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ។ល។ សង្គមរាស្ត្រនិយម នេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជា ឯករាជ្យ អព្យាក្រឹត សង្គមនិយមព្រះពុទ្ធសាសនា ដ៏បរិសុទ្ធស្អាត។ល។ សង្គមនេះកើតមានប្រាកដឡើងក្នុងកាល ព.ស. ២៤៩៩គ.ស. ១៩៥៥ដោយ សម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ព្រះអង្គជាព្រះអគ្គមហាប្រធាន ដែលព្រះរាជរដ្ឋាភិបាល (រាល់រយៈកាល) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមស៊ីវិលនាម·[សង់-គំ-ស៊ី-វិល]ក្រុមមនុស្សដែលធ្វើសកម្មភាពការពារផលប្រយោជន៍សង្គមលើវិស័យសេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ វប្បធម៌ សាសនា រួមមាន សមាគម សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមិកនាម·[សង់-គៈ-មិក]ក្រុមសង្គម, សមាជិកពេញសិទ្ធិនៃសកម្មភាពការងារណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមិកសមាជិកនាម·[សង់-គៈ-មិ-កៈ-សៈ-ម៉ា-ជិក]សមាជិកនៃក្រុមសង្គម ដែលមិនអាចអនុវត្តគ្រប់សកម្មភាពនៅក្នុងផលប្រយោជន៍នៃការងារណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមីនាម·[សង់-គៈ-មី]ការព្រមព្រៀងជាសកល; សេចក្ដីពីរោះ, ការស៊ីចង្វាក់គ្នា (នៃតន្ត្រី)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមីយភាពនាម·[សង់-គៈ-មី-យៈ-ភាប]ភាពជាសង្គម ភាពចុះសម្រុងក្នុងសង្គម ការដែលស្រួលរស់នៅជាមួយគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គមូបនីយកម្មនាម·[សង់-គៈ-មូ-ប៉ៈ-នី-យៈ-កាំ]ការធ្វើឱ្យមានលក្ខណៈជាសង្គម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គហទាននាម·[សង់-គៈ-ហៈ-ទាន]ផ្នែកមួយនៃសង្គហធម៌, ការជួយសង្គ្រោះមនុស្សដោយការឱ្យទាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គហទានសង្គមនាម·[សង់-គៈ-ហៈ-ទាន-សង់-គំ]ការសង្គ្រោះមនុស្សក្នុងសង្គមដោយការផ្ដល់ជាទានឬអំណោយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គហធម៌នាម·[សង់-គៈ-ហៈ-ធ័រ]ធម៌សង្គ្រោះ, ធម៌សម្រាប់សង្គ្រោះគ្នា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសង្គហវត្ថុនាម·[សង់-គៈ-ហៈ-វ័ត-ថុ]ទីតាំងឬអង្គនៃសេចក្ដីសង្គ្រោះ, មាន ៤ប្រភេទគឺ ការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់គ្នា, ការតាំងខ្លួនស្មើៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក