វចនានុក្រមអាចម៍ដែកនាម·[អាច់-ដែក]កម្ទេចដែកដែលដុតហើយវាយដំ ឬកាកដែកដែលរម្លាយហើយសល់ពីដែកសម្រាំង (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលដែក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ដំរីនាម·[អាច់-ដំ-រ៉ី](ព.ប្រ.) ឈ្មោះខ្នុរមួយប្រភេទ មានផ្លែតូចៗមូលៗ (ប្រៀបប្រដូចនឹងសណ្ឋានដុំអាចម៍ដំរី) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ត្រចៀកនាម·[អាច់-ត្រ-ចៀក]មន្ទិលឬក្អែលដែលខះកកក្ដាំងនៅក្នុងរន្ធត្រចៀក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ធ្មេញនាម·[អាច់-ធ្មេញ]មន្ទិលដែលនៅជាប់នឹងធ្មេញ, សម្អេកធ្មេញ; (ព.គ.) មន្ទិលធ្មេញ; ពាក្យក្រាបទូលក្សត្រិយ៍ក៏ថា មន្ទិលធ្មេញ ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍បន្ទោះនាម·[អាច់-បន់-ទោះ]កម្ទេចឬចម្រៀកដែលកើតពីបិតបន្ទោះឫស្សីឬក៏ផ្ដៅជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍បំណះនាម·[អាច់-បំ-ណះ]បន្ទះដីដែលរបើកធ្លាក់តម្រួតៗប៉ះលើគ្នាព្រោះភ្ជួរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ផ្កាយ[អាច់-ផ្កាយ]ឈ្មោះក្រួសមូលៗឬសណ្ឋានផ្សេងក៏មានខ្លះ សាច់រឹងរលីង, កើតក្នុងទឹក, សម្រាប់ប្រើការចាក់បេតុងអារម៉េ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ផ្ចិតនាម·[អាច់-ផ្ចិត]មន្ទិលឬក្អែលដែលកកនៅក្នុងក្រហូងផ្ចិតមនុស្ស (ព.គ.) ហៅ ក្អែលផ្ចិត ឬ មន្ទិលផ្ចិត; ពាក្យក្រាបទូលក្សត្រិយ៍ថា មូលផ្ចិត ឬថា មន្ទិលផ្ចិត ក៏បាន)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ព្រៃនាម·[អាច់-ព្រៃ](វេជ្ជ.) លាមករបស់ទារកទើបនឹងកើត មានពណ៌ខៀវត្នោត ស្អិត និងគ្មានក្លិនដែលជុះចេញមកក្នុងរយៈពេលពី២៤ទៅ៤៨ម៉ោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ភ្នែកនាម·[អាច់-ភ្នែក]មន្ទិលឬក្អែលដែលនៅកកជាប់នឹងភ្នែកមនុស្ស សត្វ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍រមាំងនាម·[អាច់-រ-មំាង](ព.ប្រ.) ឈ្មោះខ្យងស្រែមួយប្រភេទ តូចៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍រុយនាម·[អាច់-រុយ](ព.ប្រ.) ស្នាមអុជៗពណ៌ក្រមៅលំនាំនឹងប្រជ្រុយ ដែលមាននៅលើស្បែកមនុស្ស :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍ល័ក្ដ[អាច់-លាក់]កាកល័ក្ដដែលប្រើភ្ជ័រភ្ជាប់ភ្ជិតមាត់ដបនិងស្រោមសំបុត្រជាដើម (ក្នុងសម័យបច្ចុប្បន្ននេះ) ហៅថា អាចម៍ល័ក្ដបារាំង ឬ កាកល័ក្ដបារាំង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអាចម៍សត្វនាម·[អាច់-ស័ត]ឈ្មោះគ្រាប់ម្រេចទុំដែលមានបក្សីពួកខ្លះចឹកស៊ី ហើយបន្ទោវច្ចៈធ្លាក់ចុះមកនៅលើផែនដីគេរើសសន្សំយកមកលាងទឹកឱ្យស្អាតហើយហាលថ្ងៃឱ្យស្ងួត (ព.គ.) ហៅ ម្រេចស; ពាក្យក្រាបទូលក្សត្រិយ៍ថា ម្រេចមូលសត្វ ឬ ម្រេចវច្ចសត្វ, ម្រេចស ក៏បាន)។ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក