វចនានុក្រមអួតកិរិយាសព្ទ·[អួត]និយាយលើកសរសើរ, ប្រកាសគុណ, ប្រកាសសេចក្ដីល្អ ឱ្យអ្នកដទៃស្ដាប់ ឬនិយាយលើកបំផ្លើសលើសហេតុឱ្យគេស្ងើច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអួទីនួគុណនាម, គុណកិរិយា·[អួ-ទី-នួ](ព.សា.) អាក្រក់ក្រៃពេក, គម្រិងគម្រាំង, គ្រោតគ្រាត, គគ្រីគគគ្រាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអួននាម·[អួន]នេសាទុបករណ៍មួយប្រភេទ មានក្រឡាដូចសំណាញ់ មានសណ្ឋានវែង មានកំសួលបណ្ដែត សម្រាប់ដាក់រាយក្នុងទឹកជ្រៅឱ្យជាប់ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអួលកិរិយាសព្ទ·[អួល]ស្ទះខ្យល់ក្នុងបំពង់ក (ដោយលេបភោជនាហារឬទឹកជាដើម) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអើគុណកិរិយា·[អើ]ពាក្យឆ្លើយទទួលព្រម, អនុលោមតាម, មិនទទឹងទាស់ឬឆ្លើយឆ្លងតបសម្រាប់អ្នកធំនិយាយទៅរកអ្នកតូចឬសម្រាប់មនុស្សស្មើភាពនិយាយរកគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអើតអើមកិរិយាសព្ទ·[អើត-អើម]អើតៗញញើតញញើមងាកឆ្វេងងាកស្ដាំងាកនាយងាកអាយឬអើតៗឡេមឡឺមចេញមិនចេញចូលមិនចូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអើបឡើបកិរិយាសព្ទ·[អើប-ឡើប]ទើបមកដល់ក្រោយគេហើយសម្ដែងអាការៈអើតអើមៗ ដោយមិនទាន់បានកិច្ចការធ្វើនឹងគេ ឬមិនទាន់ស៊ប់ក្នុងទីប្រជុំ ឬក៏ទើបមកដល់ក្នុងវេលាដែលគេជិតលែងធ្វើកិច្ចការនោះហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអើពើកិរិយាសព្ទ·[អើ-ពើ]យកចិត្តទុកដាក់; គោរព, មានអាទរភាព, ប្រុងប្រយ័ត្ន; នឹកនា, នាំពា; ទំនុកបម្រុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអើយឧទានសព្ទ·[អ្ហើយ]ពាក្យសម្រាប់កែមស៊ែមពីខាងចុងពាក្យអាលបនៈ ដែលគួរប្រកបប្រើ ឱ្យមានសំឡេងវែងស្រួលមាត់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអៀនាម·[អៀ]ឈ្មោះរោគមួយប្រភេទ កើតនាភ្នែក ធ្វើទុក្ខភ្នែកឱ្យមានកន្ទុយថ្លែននិងពពឹក ឱ្យភ្នែកពព្រៀកជានិច្ច ជាជំងឺរ៉ាំរ៉ៃ ទាំងជារោគងាយឆ្លងពីអ្នកម្នាក់ទៅអ្នកដទៃផងទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក