វចនានុក្រមអំបិលនាម·[អំ-បិល]វត្ថុរឹងស្រួយ មានរសប្រៃ, បុកឬកិនឱ្យខ្ទេចល្អិតម៉ដ្ឋបានដោយងាយ, អាចរលាយទៅជាទឹកបាន, សម្រាប់ប្រើជាគ្រឿងផ្សំយករសប្រៃ, មានឈ្មោះផ្សេងៗតាមសញ្ជាតិនិងបែបភាព :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបិលម្ទេសនាម·[អំ-បិល-ម្ទេស]ឈ្មោះម្ហូបគោកមួយប្រភេទ ធ្វើដោយអំបិលនិងម្ទេសជាដើមបុកឱ្យល្អិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបឹះនាម·[អំ-បឹស]ឈ្មោះរុក្ខជាតិពួកមួយ មានពីរប្រភេទគឺ អំបឹះធំ អំបឹះមានដើមធំ ស្លឹកតូចៗ ប៉ុន្តែញឹកជិត; អំបឹះតូច អំបឹះមានដើមតូច ស្លឹកធំៗរង្វើលៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបុកនាម·[អំ-បុក]ឈ្មោះចំណីធ្វើដោយយកគ្រាប់ស្រូវទុំនៅស្រស់មកលីងឱ្យល្មមដល់ការ ហើយដាក់ក្នុងត្បាល់ធំបុកផងឆ្កៀសឆ្កៀលផង (ហៅថា ដាល់អំបុក) ឱ្យត្រាតែពៀចសំប៉ែតខ្ចាត់សំបកស្រូវចេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបូងនាម·[អំ-បូង]ឈ្មោះចេកមានផ្លែវែងៗ ស្មើចុងស្មើដើម, វេលាទុំ សម្បុរសំបកបៃតងចាស់ឬលឿងចាស់ក៏មាន, ស្និតធំៗមានរសផ្អែម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបែងចេះនាម·[អំ-បែង-ចេស]អំបែងល្អិតល្អោចច្រើនបែបដែលកប់លាយគ្នាក្ដាំងនៅក្នុងដីយូរអង្វែងហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបែងថ្ងៃនាម·[អំ-បែង-ថ្ងៃ]ឈ្មោះឈើមួយប្រភេទ ជាពួកសារកព្រឹក្ស ស្លឹកទ្រវែងៗស្រួចៗ ពីខាងខ្នងស្លឹកមានសម្បុរសប្រផេះសំបកមានសរសៃ, បើដើមខ្ចីយកសំបកវេញខ្សែបានខ្លះ, បើដើមធំមានខ្លឹមសម្បុរក្រហមប្រឿង សាច់ស្វិត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបែងស្នូលនាម·[អំ-បែង-ស្នូល]នំអំបែងដែលមានដាក់បន្ថែមស្នូលសាច់ឆាលាយនឹងបន្លែខាងក្នុង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបោះនាម·[អំ-បោះ]សរសៃសំឡីដែលរវៃរួចហើយ មានប្រវែងវែងៗ សម្រាប់ត្បាញសំពត់ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំបោះព្រះនាម·[អំ-បោះ-ព្រះ]ឈ្មោះវល្លិមួយប្រភេទ ដើមទន់ស្លឹកស្រដៀងនឹងស្លឹកបណ្ដូលពេជ្រស្ទើរចាប់ច្រឡំ ប៉ុន្តែដើមស្រលួតឥតបន្លា ឡើងតោងអាស្រ័យនឹងដើមឈើធំ ទម្លាក់ឫសវែងៗ រយោងរយានចុះមកខាងក្រោមរហូតដល់ដីក៏មាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក