វចនានុក្រមអំពៀរកិរិយាសព្ទ, គុណកិរិយា·[អំ-ពៀ]ដើរសសៀរគន់មើលម្ដងៗ; សសៀរមមៀរងាកនាយងាកអាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំពេះគុណនាម·[អំ-ពេះ]ដែលមានមាឌតូចហួសពេកខុសពីធម្មតា (ចំពោះតែសេះ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំពែម៉ែត្រនាម·[អំ-ពែ-ម៉ែត](រូប.) ឧបករណ៍ប្រើសម្រាប់វាស់ចរន្តអគ្គិសនីនៅក្នុងសៀគ្វី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំពៅនាម·[អំ-ពៅ]ឈ្មោះដំណាំពួកមួយ, ដើមមានថ្នាំងដូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែម សម្រាប់ប្រើការយកមកទំពារជញ្ជក់យកទឹកផ្អែម, គាបយកទឹក ឬរម្ងាស់ទឹកធ្វើស្ករ។ អំពៅមានច្រើនប្រភេទគឺ អំពៅកែវ, អំពៅក្ដាម, អំពៅខ្មៅ, អំពៅដំឡាន់, អំពៅត្រែង, អំពៅស្ករ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំពៅព្រៃនាម·[អំ-ពៅ-ព្រៃ]ឈ្មោះតិណជាតិដើមរឹងមួយប្រភេទពួកបបុស ច្រើនដុះនៅទីដីសើមមានជីជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំព្រឹកនាម·[អំ-ព្រឹក]ម្ហូបម្យ៉ាងមានលក្ខណៈប្រហាក់ប្រហែលនឹងទឹកគ្រឿង ដែលមានបុកម្ទេសក្រហមឬបុកម្ទេសដុតបន្ថែម ជាម្ហូបនិយមរបស់អ្នកបាត់ដំបង បន្ទាយមានជ័យជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំព្រំនាម·[អំ-ព្រំ]ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លាវែងៗស្រួចៗ បើមុតសាច់ឈឺចាប់ពើត, ផ្កាតូចៗ សម្បុរស ក្លិនក្រអូបឆ្ងាញ់ ស្រដៀងនឹងក្លិនផ្កាកែវ, ផ្លែតូចៗស្រួចៗមានជ័រ វេលាទុំឡើងសម្បុរក្រមៅ មានរសផ្អែម លាយល្វីងបន្តិចៗ បរិភោគបាន (ជាចំណីក្មេង) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំព្រំប្រែក្រោយនាម·[អំ-ព្រំ-ប្រែ-ក្រោយ]ឈ្មោះឈើមួយប្រភេទ ដើមតូចៗស្ទើរជាវល្លិរឹង ស្លឹកខ្លីកំប៉ុះៗ ជាគូៗបែរខ្នងទល់គ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំព្លីទុតនាម·[អំ-ភ្លី-ទុត]ចម្ងាយអតិបរមានៃអង្គធាតុដែលមានលំញ័រធៀបនឹងទីតាំងលំនឹង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអំមិញនាម·[អំ-មិញ]ពាក្យសាមញ្ញសម្រាប់និយាយដោយប្រញាប់ ក្លាយមកពីពាក្យ អម្បាញ់មិញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក