វចនានុក្រមអគាធគុណនាម·[អៈ-គា-ធៈ] ឬ [អៈ-គាត]ដែលពុំអាចស្ទង់បាន, ដែលមានជម្រៅខ្លាំងស្ទង់ពុំដល់, ជ្រៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគារវៈនាម·[អៈ-គា-រៈ-វៈ]ការមិនគោរព; ការមិនយកចិត្តទុកដាក់, មិនអើពើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគីលីនាម·[អៈ-គី-លី](វេជ្ជ.) អវត្តមានអាស៊ីដក្លរីឌ្រិកក្នុងរសក្រពះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគោចរនាម·[អៈ-គោ-ច]ទីដែលមិនគួរទៅ; ទីដែលបព្វជិតពុំគួរទៅ។ លំនៅពេស្យា, លំនៅស្ត្រីមេម៉ាយ, លំនៅស្ត្រីចាស់ក្រមុំ, លំនៅភិក្ខុនី, លំនៅបណ្ឌក, ទីប្រជុំផឹកសុរា ឬ រោងលក់សុរា ទាំង ៦កន្លែងនេះជាអគោចរ, បព្វជិតពុទ្ធសាសនិកពុំគួរទៅឡើយ (ព.ពុ.)។ (ព.ផ្ទ.) គោចរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគ្គគុណនាម·[អ័ក-គៈ]ខ្ពស់, ខ្ពង់ខ្ពស់, ខ្ពស់បំផុត; លើស, លើសលន់, លើសលុប, ឧត្តម, ប្រសើរ, ប្រសើរបំផុត, ផុតថ្នាក់, ផុតលេខ; ឯក, ជាឯក, យ៉ាងឯក; ធំ, ធំចម្បង, ធំបណ្ដាច់, មុន, មុនបំផុត; មានតម្លៃ; ថ្មោង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគ្គទេសាភិបាល[អ័ក-គៈ-ទេ-សា-ភិ-បាល]ឋានន្តរមន្ត្រីជាន់ខ្ពស់ដែលរដ្ឋាភិបាលនៃប្រទេសមហាអំណាចណាមួយ ចាត់តាំងឱ្យទៅត្រួតត្រាស្រុកចំណុះ ដូចយ៉ាងមន្ត្រីបារាំងដែលត្រួតត្រាឥណ្ឌូចិន ក្នុងសម័យមុនឯករាជ្យជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគ្គនាយកដ្ឋាននាម·[អ័ក-គៈ-នា-យៈ-ក័ត-ឋាន] ឬ [អ័ក-គៈ-នា-យក់-ក័ត-ឋាន]កន្លែងឬទីចាត់ការដែលអគ្គនាយកនិងក្រុមការងារធ្វើការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគ្គនីតិមេទីនាម·[អ័ក-គៈ-នី-តិ-មេ-ទី]សមាជិកនៃក្រុមអយ្យការដែលឡើងថ្លែងការណ៍ជំនុំជម្រះរាជបម្រើក្នុងពេលសវនការ អ្នកកាត់ក្ដីថ្នាក់ខ្ពស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគ្គបញ្ជាការដ្ឋាននាម·[អ័ក-គៈ-បញ់-ជា-កា-រ៉ាត់-ឋាន]ទីបញ្ជាការជាន់ខ្ពស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគ្គបណ្ឌិតនាម·[អ័ក-គៈ-បន់-ឌិត]បណ្ឌិតខ្ពង់ខ្ពស់, អ្នកប្រាជ្ញថ្នាក់ខ្ពស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមអគ្គព្រះរាជអាជ្ញានាម·[អ័ក-គៈ-ព្រះ-រាច-អាច-ញ៉ា]អ្នកកាន់អាជ្ញាជាន់ខ្ពស់ជាងព្រះរាជអាជ្ញា។ ចៅក្រមដែលជាប្រមុខនៃអយ្យការអមតុលាការជាន់ខ្ពស់។ ព្រះរាជអាជ្ញាដែលជាប្រមុខមហាអយ្យការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក