វចនា.
រកមើលដោយសេរី

រកមើលតាមអក្សរ.

ចាប់ផ្តើមពីអក្សរមួយ រួចបន្តដំណើរស្វែងយល់ពាក្យខ្មែរ។

អក្ខរក្រមខ្មែរ

ជ្រើសរើសអក្សរ

២៥២៨៥ ពាក្យសរុប
បែងចែកតាមប្រភេទ

រុករកពាក្យ

ចាប់ផ្តើមដោយអក្សរ អ · ២៩២៩ ពាក្យ

វចនានុក្រម

អសទិសទាន

នាម[អៈ-សៈ-ទិ-សៈ-ទាន]

ទានដែលឥតមានទានដទៃណាមួយប្រដូចបាន គឺទានដែលព្រះមហាក្សត្រិយ៍ទ្រង់មានព្រះរាជានុញ្ញាតឱ្យប្រជានុរាស្ត្រមានសិទ្ធិធ្វើប្រណាំងនឹងព្រះអង្គ។ អសទិសទាននេះក្នុងកាលនៃព្រះពុទ្ធមួយព្រះអង្គ មានត្រឹមតែម្ដងគត់ ឥតដែលមានពីរដងឡើយ, មានន័យថា គឺព្រះរាជាទ្រង់មានព្រះរាជបញ្ជាឱ្យចាត់ចែងធ្វើទក្ខិណាទានចំពោះព្រះភិក្ខុសង្ឃច្រើនអង្គ មានព្រះពុទ្ធជាប្រធាន, ទ្រង់ធ្វើក្នុងមួយថ្ងៃ, ប្រជានុរាស្ត្រធ្វើមួយថ្ងៃ, ធ្វើបែបនេះរៀងរាល់ថ្ងៃតៗគ្នា, ព្រះរាជានិងប្រជានុរាស្ត្រចេះតែធ្វើឱ្យមានរបៀបនិងទេយ្យទានប្លែកលើសពីគ្នា, ធ្វើទានបែបនេះយូរថ្ងៃណាស់, ចេះតែឈ្នះគ្នាម្ដងម្នាក់ គឺជួនឈ្នះគ្នាដោយរបៀប ជួនឈ្នះគ្នាដោយទេយ្យទាន, លុះថ្ងៃចុងក្រោយបំផុត ព្រះរាជាទ្រង់ឈ្នះ ព្រោះប្រជានុរាស្ត្រទាល់គំនិតពុំអាចលៃលកឱ្យឈ្នះព្រះអង្គបានឡើយ, ក៏ចប់ស្រេចត្រឹមប៉ុណ្ណោះឯង :

មើលអត្ថន័យ
មុនទំព័រ ៩៧ នៃ ១៦៣បន្ទាប់