វចនានុក្រមគ្រាប់ខ្នុរនាម·[គ្រាប់-ខ្នុល]ឈ្មោះបង្អែមមួយបែប ធ្វើពីសណ្ដែកចំហុយកូរលាយខ្ទិះដូង លញ់ជាដុំៗប៉ុនគ្រាប់ខ្នុរ ប្រឡាក់នឹងស៊ុតក្រហម បង់ក្នុងទឹកស្ករដាំពុះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាប់ឈាមក្រហមនាម·[គ្រាប់-ឈាម-ក្រ-ហម](ព.សា) (ម.ព. គោលិកាក្រហម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាប់បែកនាម·[គ្រាប់-បែក]គ្រាប់មានសណ្ឋានផ្សេងៗ ខាងក្នុងមានដាក់វត្ថុធាតុអាចផ្ទុះបែកឬអាចបណ្ដាលជាភ្លើងឆេះ ... :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាប់ពោននាម·[គ្រាប់-ពោន]ពកនៅនឹងកបុរសដែលអាចផ្លាស់ទីឡើងលើចុះក្រោមនៅពេលនិយាយឬលេបអ្វីមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាមនាម·[គ្រាម]ប្រជុំភូមិ, ស្រុក, ពួក ...។ ច្រើនប្រើដោយមានពាក្យឯទៀតផ្សំភ្ជាប់ពីខាងដើម សមាសនាម ដូច្នេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាមណីនាម·[គ្រា-មៈ-នី]ដែលជាធំ, ជាចម្បង, ប្រសើរជាងគេ (ពាក្យសម្រាប់ប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាមភាសានាម·[គ្រា-មៈ-ភា-សា]ភាសាអ្នកស្រុក គឺសម្ដីដែលអ្នកស្រុកភូមិនីមួយៗនិយាយតាមទម្លាប់ ល្អៀងពីអក្សរ ឬ ពីពាក្យដើមដូចជា ក៏ = គ៏; ថ្ងៃ = ង៉ៃ; ទៅ = តុះ; មក = ម, ម៉ុះ; មិនដឹងទេ = មិនដឹងងេ; អាឯង = អាអ្ហែង; សុខសប្បាយទេឬ? = សុខសប្បាយទេអ៊្ហៃ?; ក្រឡាហោម = ក្រហោម; យមរាជ ឬ យោមរាជ = ជំរាជ; វង្សាអគ្គរាជ = អន្សរគ្រាជ; សង្ឃរាជ = សង្គ្រាជ។ល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាមភោជកនាម·[គ្រា-មៈ-ភោ-ជក់]អ្នកបរិភោគ, ប្រើប្រាស់នូវប្រយោជន៍ដែលកើតក្នុងស្រុក, ដែលកើតអំពីស្រុក (មេស្រុក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាមមុខនាម·[គ្រា-មៈ-មុក]ទីដែលជាមុខ ជាប្រធានរបស់ស្រុក គឺទីផ្សារ, ផ្សារ, ស្រុកផ្សារ (ពាក្យសម្រាប់ប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាមេសនាម·[គ្រា-មេស]មនុស្សដែលជាធំ, ជាចម្បងក្នុងស្រុក (មេស្រុក)។ មហាគ្រាមេស, មហាគ្រាមេស្វរៈ "ចៅហ្វាយស្រុក" (ពាក្យសម្រាប់ប្រើក្នុងកាព្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាវកិរិយាសព្ទ·[គ្រាវ]បញ្ចេញសំឡេងឮរំពង អំពាវនាវហៅញី (ឆ្មា) : : ឆ្មាញីខ្លះក៏គ្រាវហៅឈ្មោលដែរ (មានខ្លះមួយៗ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាសនាម·[គ្រាស]ដំណើរដែលរាហូចាប់ ឬ បាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ (ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថា ស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាំឧទានសព្ទ·[គ្រាំ]សូរឮសន្ធឹកលាន់រំពងខ្លាំងដោយទង្គិច ដោយខ្ទប់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមគ្រាំគ្រា[គ្រាំ-គ្រា]ដែលចាស់ណាស់, ចាស់ជ្រុល, ទ្រែមទ្រម, ទ្រុឌទ្រោម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក