វចនានុក្រមចក្របាណីនាម·[ច័ក-ក្រៈ-ប៉ា-ណី]អ្នកដែលមានចក្រក្នុងដៃ ឬ ដែលមានដៃកាន់ចក្រ គឺអ្នកដែលមានដៃកាន់អាវុធមានវង់មូល ជាកង់មានងៀងមុខមុតជុំវិញ (ព្រះវិស្ណុ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្របាលត្រីនាម·[ច័ក-ក្រៈ-បាល-ត្រី]ឋានន្តរនាយទាហានរងជើងទឹកថ្នាក់ក្រោមក្នុងថ្នាក់ចក្របាល ទាបជាងចក្របាលទោ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្របាលទោនាម·[ច័ក-ក្រៈ-បាល-ទោ]ឋានន្តរនាយទាហានរងជើងទឹក នៅចន្លោះចក្របាលត្រីនិងចក្របាលឯក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្របាលរងទោនាម·[ច័ក-ក្រៈ-បាល-រង-ទោ]ឋានន្តរពលទាហានជើងទឹកខ្ពស់ជាងនាវិកឯក ទាបជាងចក្របាលរងឯក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្របាលរងឯកនាម·[ច័ក-ក្រៈ-បាល-រង-អែក]ឋានន្តរពលទាហានជើងទឹកខ្ពស់ជាងនាវិកទោ ទាបជាងចក្របាលត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្របាលឯកនាម·[ច័ក-ក្រៈ-បាល-អែក]ឋានន្តរសក្ដិនាយទាហានរងជើងទឹកខ្ពស់បំផុតថ្នាក់ចក្របាល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្រពង្សនាម·[ច័ក-ក្រៈ-ពង់] ឬ [ច័ក-ក្រ-ពង់]វង្សនៃស្ដេចចក្រពត្តិ, វង្សនៃក្សត្រអ្នកគ្រប់គ្រងអាណាចក្រ (គោរម្យព្រះបរមនាមនៃព្រះមហាក្សត្រទ្រង់រាជ្យក្នុងកម្ពុជរដ្ឋ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្រពត្តិនាម·[ច័ក-ក្រៈ-ព័ត] ឬ [ច័ក-ក្រ-ព័ត]បរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹក មានចក្រកើតសម្រាប់បុណ្យ, អាចត្រាស់ប្រើចក្រនោះឱ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មានឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្សឱ្យប្រព្រឹត្តល្អផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្រពត្តិនិយម[ច័ក-ក្រ-ព័ត-និ-យំ]សេចក្ដីកំណត់, ការទៀងទាត់, ធម្មតារបស់ស្ដេចចក្រពត្តិ។ សម័យសព្វថ្ងៃ គេប្រើពាក្យនេះ សំដៅយកពួកមហាអំណាចខ្លាំងពូកែ ដែលវាតពង្រីកអាណាចក្ររបស់ខ្លួនទៅលើប្រទេសដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្រពត្រាធិរាជនាម·[ច័ក-ក្រ-ព័ត-ត្រា-ធិ-រាច](ម.ព. ចក្រពត្តិ និង អធិរាជ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្រភពនាម·[ច័ក-ក្រៈ-ភប់]ប្រទេសឬរដ្ឋច្រើនដែលបញ្ចូលគ្នា ហើយគ្រប់គ្រងដោយអធិរាជឬរដ្ឋាភិបាលមួយដែលរចនាសម្ព័ន្ធគ្រប់គ្រងនយោបាយត្រូវបានបង្កើតឡើងនិងគ្រប់គ្រងតាមមធ្យោបាយពីរយ៉ាង : ១. ចក្រភពតាមគោលការណ៍ទឹកដី ផ្អែកលើការឈ្លានពាននិងត្រួតត្រាទឹកដីដោយប្រើកម្លាំងយោធា។ ២. ចក្រភពបែបអនុត្តរភាពនិយមតាមការបង្ខិតបង្ខំ ដែលត្រួតត្រាមិនផ្ទាល់តាមរយៈអំណាច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្ររាសីនាម·[ច័ក-ក្រៈ-រា-សី]ខេត្តជុំវិញនៃផ្កាយអាទិត្យ ដែលជាផ្លូវនៃផ្កាយព្រះគ្រោះ (តាមហោរាសាស្ត្រ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្រវាតនាម·[ច័ក-ក្រៈ-វាត]ខ្យល់មានមណ្ឌលមូលដូចជាកង់ (ព្យុះចាប់ដក, ព្យុះសង្ឃរា, ខ្យល់កំបុតត្បូងធំ)។ ខ្យល់ដែលបណ្ដាលពីក្នុងរូបកាយឱ្យឃើញដូចជាកង់វិលមកគ្រប (ខ្យល់ឆ្កួតជ្រូក, ខ្យល់ប្រឆ្ងិត)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចក្រវាល[ច័ក-ក្រៈ-វ៉ាល]លោកធាតុ គឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក