វចនានុក្រមចតុព្ភូតនាម·[ចៈ-តុប-ភូត]ធាតុ ៤គឺ ដី, ទឹក, ភ្លើង, ខ្យល់; ហៅថា មហាភូតរូប ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុមុខនាម·[ចៈ-តុ-មុក](គណិត.) តេត្រាអែត, ពហុមុខដែលមានមុខបួនក្នុងទម្រង់ជាត្រីកោណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុមុខនិយ័តនាម·[ចៈ-តុ-មុក-និ-យ៉ាត់](គណិត.) តេត្រាអែតនិយ័ត, តេត្រាអែត ឬចតុមុខដែលមានមុខទាំងបួនប៉ុនគ្នា ក្នុងទម្រង់ជាត្រីកោណសម័ង្ស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុម្មុខគុណនាម, នាម·[ចៈ-តុម-មុក]មុខ ៤; ដែលមានមុខ ៤។ ឈ្មោះទន្លេប្រសព្វមុខ ៤ដូចយ៉ាងទន្លេ ៤មុខនៅក្រុងភ្នំពេញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុរង្គគុណនាម, នាម·[ចៈ-តុ-រ៉ង់] ឬ [ចៈ-តុ-រ៉ុង]ដែលមានអង្គ ៤; កងទ័ពមានអង្គ ៤គឺ កងទ័ពដំរី, កងទ័ពសេះ, កងទ័ពរថឬរទេះ, កងទ័ពថ្មើរជើង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុរង្គសន្និបាតនាម·[ចៈ-តុ-រ៉ង់-គៈ-សន់-និ-បាត]ការប្រជុំ ឬ ការជួបជុំប្រកបដោយអង្គ ៤របស់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ដើម្បីទ្រង់សម្ដែងនូវឱវាទប្បាតិមោក្ខ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុរង្គាធិបតីគុណនាម, នាម·[ចៈ-តុ-រ៉ង់-គា-ធិ-ប៉ៈ-ដី]ដែលជាអធិបតី, ជាធំចម្បងលើសលែងកងទ័ពទាំង ៤ពួក (មេទ័ពធំ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុរង្គិនីគុណនាម, នាម·[ចៈ-តុ-រ៉ង់-គិ-នី]ដែលមានអង្គ ៤ហៅថា ចតុរង្គិនីសេនា "សេនាមានអង្គ ៤" ដូច្នេះក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុរាបាយនាម·[ចៈ-តុ-រ៉ា-បាយ]ភូមិ, ភព, ទីសម្រាប់សត្វ ដែលមានបាបបណ្ដាលឱ្យឃើញស្ដែងក្នុងកាលជិតស្លាប់ ទៅចាប់កំណើតនៅរងទុក្ខ, មាន ៤យ៉ាងគឺ នរក, ប្រេត, អសុរកាយ, តិរច្ឆាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុរារិយសច្ចនាម·[ចៈ-តុ-រ៉ា-រ៉ិ-យៈ-ស័ច]សេចក្ដីពិតសម្រាប់លោកជាអរិយបុគ្គល ឃើញជាក់ច្បាស់ដោយលោកុត្តរប្បញ្ញាឥតមានល្អៀង, មាន ៤យ៉ាងគឺ ទុក្ខ សេចក្ដីលំបាកកាយមិនសប្បាយចិត្ត, សមុទយ កំណើតនៃទុក្ខ, និរោធ ទីរលត់ទុក្ខ, មគ្គ ផ្លូវធម៌ជាគន្លងឧបាយឱ្យរលត់ទុក្ខ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុរ័ង្សគុណនាម, នាម·[ចៈ-តុ-រ៉័ង]ដែលមានជ្រុង ៤; បួនជ្រុង, ក្រឡា ៤ជ្រុងស្មើភាគ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុលោកបាលនាម·[ចៈ-តុ-លោ-កៈ-បាល]ស្ដេចទេវតា ៤អង្គ ជាធំក្នុងចាតុម្មហារាជិកាសួគ៌ ជាអ្នករក្សាលោក គឺព្រះបាទ ធតរដ្ឋ រក្សាទិសខាងកើត, ព្រះបាទ វិរុឡ្ហកៈ រក្សាទិសខាងត្បូង, ព្រះបាទ វិរូបក្ខៈ រក្សាទិសខាងលិច, ព្រះបាទ កុវេរៈ (វេស្សវណ) រក្សាទិសខាងជើង។ សរសេរតាម សំ.បា. ក៏បាន, ប៉ុន្តែផ្ទុយពីទម្លាប់ប្រើរៀងមក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចតុស្ដម្ភនាម, គុណនាម·[ចៈ-តុ-ស្ដំ] ឬ [ចៈ-ដុ-ស្ដំ]សសរ ៤; ដែលមានសសរ ៤។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចត់គុណនាម·[ចត់]ដែលមានរសជាតិប្រហាតស្ទើរភ្លាវស្ទើរល្វីងស្អិតជាប់អណ្ដាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចត្តាឡីស័កនាម·[ច័ត-តា-ឡី-ស័ក]ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកក្នុងរយៈកាលកំណត់ណាមួយ ដើម្បីទប់ស្កាត់ជំងឺឆ្លង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក