វចនានុក្រមចោទនានាម·[ចោ-ទៈ-នា]ការចោទ, ដំណើរចោទ, សេចក្ដីចោទ; ការដាស់តឿន; ការរំអុកឱ្យដោយទទូច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចោមពុងកិរិយាសព្ទ·[ចោម-ពុង]ដណ្ដប់សំពត់ព័ទ្ធក្រោមក្លៀកប្រសព្វជាយទាំងពីរខាងមុខបិទដោះ ហើយសៀតភ្ជាប់ចុកត្រសុកត្រង់ដើមទ្រូង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចោរកណ្ដកៈនាម·[ចោ-រ៉ៈ-ក័ន-ដៈ-កៈ]បន្លា, ចម្រូង គឺ ចោរ ឬចោរដែលទុកស្មើបន្លា ទុកស្មើចម្រូង (ចោរសាហាវដែលធ្វើឱ្យអ្នកស្រុកភិតភ័យស្ញប់ស្ញែងខ្លាំង បណ្ដាលឱ្យស្រុកភូមិលំនៅទុកស្មើព្រៃដែលសុទ្ធតែបន្លា ឬចម្រូង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចោរកន្តារនាម·[ចោ-រ៉ៈ-ក័ន-តា-រៈ] ឬ [ចោ-កន់-តា]ផ្លូវឆ្ងាយដាច់ស្រយោលដែលមានពួកចោរនៅចាំស្កាត់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចោរម័ត្តនាម·[ចោ-រ៉ៈ-ម៉ាត់]មនុស្សលួចទ្រព្យគេ ដោយរពឹសដៃនិងប្រកាន់ទម្លាប់អាក្រក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចោរម័ទនាម·[ចោ-រ៉ៈ-ម៉ាត់]ជំងឺផ្លូវចិត្ត ដែលមានទម្លាប់លួចយករបស់អ្នកដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមចោលទៃកិរិយាសព្ទ·[ចោល-ទៃ]ស្លាប់ក្នុងវេលាកំពុងដើរដំណើរ ឬស្លាប់ក្នុងសង្គ្រាម ចោលទៃដែលយកពីផ្ទះទៅ (ព.ទ្រ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក