វចនានុក្រមឆត្រនាម·[ឆាត់]ប្រដាប់មានដងឆ្អឹង គន្លឹះ ពាសសំពត់ បើក តម្លោះបិទបាន សម្រាប់បើកកាន់បាំងកម្ដៅថ្ងៃ, បាំងភ្លៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆត្រយោងនាម·[ឆាត់-យោង]ឧបករណ៍ធ្វើពីផ្ទាំងក្រណាត់រាងមូល (ឬរាងផ្សេងៗទៀត) មានខ្សែសម្រាប់ចងភ្ជាប់នឹងមនុស្សឬវត្ថុផ្សេងៗ ដែលត្រូវទម្លាក់ពីយន្តហោះឬរយៈកម្ពស់ណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆត្ររួត[ឆាត់-រួត]ឆត្រមានរួត, ឆត្រមានជាន់ជាថ្នាក់ៗ ធំក្រោមតូចលើតាមលំដាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆទានសាលានាម·[ឆៈ-ទា-នៈ-សា-ឡា] ឬ [ឆ-ទាន-សា-ឡា]សាលា, រោង ៦កន្លែង សម្រាប់ចែកទានដល់ពួកស្មូម; ខ្មែរយើងច្រើនហៅត្រឡប់បទចុងជាដើមថា សាលាឆទាន។ គួរថា ឆទ្ទានសាលា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆទ្វារនាម·[ឆាត់-ទ្វា] ឬ [ឆ-ទ្វា]ទ្វារ ៦គឺទ្វារភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោ (ចិត្ត)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្ទនាម·[ឆាន់]ឈ្មោះដំណើរកាព្យមានកំណត់ដោយអក្សរដែលត្រូវរៀបរៀង ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្ទវិទ្យានាម·[ឆាន់-ទៈ-វិត-ទ្យា]ការសិក្សាពីលំនាំនៃចង្វាក់និងសំឡេងនៅក្នុងភាសាឬកំណាព្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្ទវុត្តិប្បទីបនាម·[ឆាន់-ទៈ-វុត-តិប-ប៉ៈ-ទីប]ឈ្មោះគម្ពីរមួយដែលសម្ដែងអំពីបែបបទកាព្យខាងបាលីភាសា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្ទសាស្ត្រនាម·[ឆាន់-ទៈ-សាស]ឈ្មោះគម្ពីរដែលសម្ដែងអំពីដំណើរបែបបទកាព្យខាងភាសាសំស្ក្រឹត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្ទានាម·[ឆាន់-ទា]ពាក្យសម្រាប់ហៅស្ត្រីដែលមានសេចក្ដីប្រាថ្នាធំរវះរវាមទៅរកកាមគុណ ជាអ្នករហើររហាយរាយមាយឡេះឡោះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្ទានុសិទ្ធិ[ឆាន់-ទា-នុ-សិត]អំណាចនៃឆន្ទៈ, សិទ្ធិសម្រេចអ្វីមួយតាមឆន្ទៈក្នុងស្ថានភាពជាក់លាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្នបុបា្ផណ្ឌជាតិនាម·[ឆាន់-ណៈ-បុប-ផាន់-ឌៈ-ជាត](ម.ព. អង់ស្យូស្ពែម)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមឆន្នអាមាត្យនាម·[ឆាន់-អា-ម៉ាត]ឈ្មោះនាយសារថីម្នាក់របស់ព្រះសិទ្ធត្ថមហាសត្វ ជា សហជាត កើតថ្ងៃដំណាលនឹងព្រះសិទ្ធត្ថៈ ជាមនុស្សជិតដិត ស្និទ្ធស្នាលនឹងព្រះអង្គ, លុះចំណេរកាលមកខាងមុខ ឈ្មោះនេះ បានចូលមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនា ដោយការរលឹកអាល័យព្រះសក្យមុនីសម្ពុទ្ធនិងមិត្រភ័ក្ដិឯទៀត, ជាភិក្ខុមានមានះរឹងត្អឹងប្រឹងក្រៃលែង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក