វចនានុក្រមជាតស្រះនាម·[ជា-តៈ-ស្រះ]ស្រះដែលកើតឯង (ឥតមានអ្នកណាជីក), ត្រពាំង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតហិង្គុលនាម·[ជាត-ហិង-គុល]ឈ្មោះថ្នាំមួយប្រភេទសម្បុរក្រហមស្រស់ ក្លិនឆ្អាប ជាផង់ក៏មាន ជាដុំក៏មាន សម្រាប់ប្រើជាថ្នាំលាបលន ឬលាយនឹងប្រេងសម្រាប់បោះត្រា; ប្រើជាឱសថត្រជាក់ក៏បាន។ បើជាដុំរឹងហៅថា ជាតហិង្គុលខ្វាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិធម៌គុណនាម·[ជា-តិ-ធ័រ]កំណើតដែលជាធម្មតារបស់សព្វសត្វ; ដែលមានជាតិជាធម្មតា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិនិយមនាម·[ជាត-និ-យំ]គំនិតឬទស្សនៈដែលលើកតម្កើងជាតិសាសន៍ខ្លួនឯងឱ្យដាច់គេ ការបន្ទាបតម្លៃជាតិសាសន៍ដទៃជាងជាតិសាសន៍ខ្លួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិនិយមជ្រុលនាម·[ជាត-និ-យំ-ជ្រុល]ការលើកតម្កើងជាតិ ប្រទេសឬពូជសាសន៍របស់ខ្លួនហួសហេតុ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិប្រមាណនាម·[ជាត-ប្រ-ម៉ាន]ចំនួនកំណើតរស់ក្នុងចំណោមប្រជាជនសរុបនៅកន្លែងណាមួយ និង ក្នុងពេលវេលាកំណត់ណាមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិពន្ធុនាម·[ជាត-ព័ន-ធុ]សង្គមមនុស្សមួយក្រុមដែលមានលក្ខណៈសម្គាល់សំខាន់ៗរួមគ្នា ដូចជា ជាតិសាសន៍ វប្បធម៌ ភាសា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិពន្ធុវិទូនាម·[ជាត-ព័ន-ធុ-វិ-ទូ]អ្នកសិក្សាស្រាវជ្រាវខាងជាតិពន្ធុវិទ្យា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិពន្ធុវិទ្យានាម·[ជាត-ព័ន-ធុ-វិត-ទ្យា]សាខានៃនរវិទ្យាដែលសិក្សាអំពីកំណកំណើត របាយលក្ខណៈនានា និងទំនាក់ទំនងរវាងក្រុមជាតិសាសន៍មនុស្សផ្សេងៗគ្នា, វិទ្យាសាស្ត្រដែលសិក្សាអំពីពូជសាសន៍និងវប្បធម៌ផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិរសនាម·[ជា-តិ-រស់]រសអំពីកំណើត, ឱជារសដែលកើតឯងស្រាប់ ដូចយ៉ាងរសអំពៅជាដើម; ខ្មែរយើងច្រើននិយាយថា រសជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតិលិង្គនាម·[ជា-តិ-លឹង]លិង្គតាមជាតិ គឺប្រុស, ស្រី, ញី, ឈ្មោល, ខ្ទើយដែលមានភេទស្រេចស្រាប់ពីកំណើតមកហើយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមជាតីឧត្តមនាម·[ជា-តី-អ៊ុត-ដំ]តំណែងឋានៈជាព្រះអករ៍យាយចាស់ៗ ដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តា ប្រោសតែងតាំងឱ្យមានយសធំ ប៉ុន្តែឥតនឿយហត់ដោយការងារអ្វីទេ គ្រាន់តែទូលក្រាបបង្គំគាល់ម្ដងម្កាលតាមពេលកំណត់ក្នុងរាជពិធីម្ដងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក