វចនានុក្រមនគររាជជាតិនាម·[ន-គ-រាច-ជាត]ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជា សម្រាប់បន្លឺសូរសព្ទជាព័ស្ដុតាងឱ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគររាជជើងព្រៃនាម·[ន-គ-រាច-ជើង-ព្រៃ]ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ដែលគេបង្កើតឱ្យមានឡើងក្នុងខេត្តជើងព្រៃ គឺនៅស្រុកជើងព្រៃសម័យបច្ចុប្បន្ន ឱ្យជាអនុស្សរណៈដល់ខេត្តនគររាជដែលព្រាត់ពីប្រទេសកម្ពុជាទៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគរវត្តនាម·[ន-គ-វ័ត]ឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខេត្តសៀមរាប ជាមហាមន្ទីររុងរឿងដោយលម្អគ្មានពីរ (ហៅក្លាយមកជា អង្គរវត្ត)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគរសោភិនីនាម·[នៈ-គៈ-រៈ-សោ-ភិ-នី]ស្រីអ្នកញ៉ាំងនគរឱ្យល្អ ឬស្រីមានលំអឆើតក្នុងក្រុង (ស្រីផ្កាមាស)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគរូបនីយកម្មនាម·[ន-គ-រូ-ប៉ៈ-នី-យៈ-កាំ]ការរៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទីក្រុង ខេត្តនានា ពិសេសការរៀបចំប្លង់សម្រាប់ប្រើប្រាស់ដីធ្លី ស្របតាមការរីកចម្រើនសង្គមសេដ្ឋកិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគ្គជននាម·[នាក់-គៈ-ជន់]ជនអាក្រាត គឺមនុស្សស្រាតលែងខ្លួនទទេ មិនត្រូវការដោយសម្លៀកបំពាក់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគ្គនិយមនាម·[នាក់-គៈ-និ-យំ]ការរាប់អាន ឬការអនុលោមទៅតាមលទ្ធិអាក្រាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនគ្គសមណៈនាម·[នាក់-គៈ-សៈ-ម៉ៈ-ណៈ]អ្នកបួសមួយពួកខាងក្រៅពុទ្ធសាសនា បានដល់ពួកអចេលកៈនៅប្រទេសឥណ្ឌា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនដកីឡានាម·[នៈ-ដៈ-កី-ឡា]ល្បែងនៃជនអ្នករាំ, ល្បែងនៃអ្នករបាំ, ល្បែងរបាំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនត្តានាម·[ណ័ត-តា]កូនរបស់កូន គឺ ចៅ។ ពាក្យ នត្តា នេះប្រើហៅចៅទាំងបុរសទាំងស្ត្រី, ពុំមែនចៅប្រុសថា នត្តោ ចៅស្រីថា នត្តា ទេ (រ.ស.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនត្ថិភាពនាម·[ណ័ត-ថិ-ភាប]ភាវៈគ្មាន, ភាពនៃអ្វីៗដែលមិនមាន, ការឥតមាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនត្ថុកម្មនាម·[ណាត់-ថុ-កាំ]ការបន្តក់ថ្នាំតាមច្រមុះ, ការឱ្យហិតថ្នាំតាមច្រមុះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក