វចនានុក្រមនរទេពនាម·[នៈ-រៈ-ទេប]ទេវតារបស់មនុស្ស (ក្សត្រទ្រង់រាជ្យ) ; ពិទ្យាធរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរនាថនាម·[នៈ-រៈ-នាត] ឬ [ន-រ-នាត]មនុស្សដែលជាទីពំនាក់របស់ពួកមនុស្ស, ម្ចាស់នៃពួកមនុស្ស (ព្រះរាជា)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរនាថានាម·[នៈ-រៈ-នា-ថា]ស្ត្រីដែលជាទីពំនាក់របស់ពួកមនុស្ស, ស្ត្រីជាម្ចាស់នៃពួកមនុស្ស (ព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានី ឬសម្ដេចព្រះវររាជជននីនៃក្សត្រទ្រង់រាជ្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរបតីនាម·[នៈ-រៈ-ប៉ៈ-ដី] ឬ [ន៏-រប់-ប៉ៈ-ដី]ម្ចាស់នៃពួកមនុស្ស (ក្សត្រទ្រង់រាជ្យ)។ ព្រះបាទកុវេរៈ គឺព្រះបាទវេស្សវ័ណ។ ប្រើឃ្លាតក្លាយជា ន្របតី ត្រូវឈប់លែងប្រើតទៅទៀត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរពិស្វណ៍នាម·[នៈ-រៈ-ពិស] ឬ [នៈ-រៈ-ពឹស]អ្នកស៊ីមនុស្ស (ភូត, បិសាច, អារក្សទឹក, អាប, ព្រាយ ...)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរវិទ្យានាម·[នៈ-រៈ-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីកំណកំណើត ការវិវឌ្ឍផ្នែករូបកាយនិងវប្បធម៌ លក្ខណៈពូជសាសន៍ ទំនៀមទម្លាប់សង្គម និងជំនឿរបស់មនុស្សជាតិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរសីហៈ[នៈ-រៈ-សី-ហៈ]មនុស្សអ្នកប្រសើរ, មនុស្សជាចម្បង, សិង្ហរបស់មនុស្ស (ព្រះសម្មាសម្ពុទ្ធ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរាធិបនាម·[នៈ-រា-ធិប]អ្នកដែលជាធំ, ជាម្ចាស់លើអស់ជន (ក្សត្រទ្រង់រាជ្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរាធិបតិន្ទនាម·[នៈ-រា-ធិ-ប៉ៈ-ដិន]ដូចគ្នានឹង នរាធិបតី ដែរ សម្រាប់ប្រើក្នុងកាព្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរាសភនាម·[នៈ-រា-សៈ-ភៈ] ឬ [នៈ-រា-សប់]មនុស្សអ្នកប្រសើរ, ឧសភរបស់មនុស្ស (ព្រះសម្មាសម្ពុទ្ធ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនរិន្ទនាម·[នៈ-រិន]អ្នកដែលជាធំលើអស់ជន, ដែលជាម្ចាស់នៃមនុស្ស (ក្សត្រទ្រង់រាជ្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក