វចនានុក្រមនិគ្គហិតនាម·[និក-គៈ-ហិត]ឈ្មោះគ្រឿងសម្គាល់មានរូបសណ្ឋានជាសូន្យមួយយ៉ាងនេះ "០" រាប់ចូលជាព្យញ្ជនៈដែរ, មានសំឡេងដូចតួ "ង" ប្រកបក៏មាន ដូចតួ "ម" ប្រកបក៏មាន។ សំ. និង បា. រាប់និគ្គហិតនេះចូលក្នុងពួកព្យញ្ជនៈសេសវគ្គផងដែរ អានថា អ័ង ឬ អ័ម។ ឯទម្លាប់នៃជនបរទេសខ្លះ គេអានថា អ៊្ហិង ឬ អ៊្ហិម ឱ្យគ្រាន់តែឮសំឡេងដូចគេគ្រហឹមងំក្នុងច្រមុះប៉ុណ្ណោះ ដោយគេយល់ថាអានកុំឱ្យឮច្បាស់ថា អ័ង ឬ អ័ម ដើម្បីឱ្យនិគ្គហិតនេះអាចរលាស់សំឡេងផ្សំនឹងស្រៈ ឥ, ឧ ហើយនិងស្រះឯទៀតខ្លះបានដោយងាយ សម្រាប់ភាសារបស់គេ ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិគ្រន្ថនាម·[និ-គ្រន់]បព្វជិតពួកមួយបួសក្រៅសាសនាប្រកាន់លទ្ធិថា ខ្លួនជាមនុស្សកម្ចាត់កិលេសដែលចាក់ស្រេះនៅក្នុងសន្តានឱ្យជ្រះអស់ហើយ (អចេលកៈ ឬ អាជីវក)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិគ្រោធារាមនាម·[និ-គ្រោ-ធា-រ៉ាម]ឈ្មោះវត្តមួយនៅក្បែរស្ទឹងរោហិណីជិតក្រុងកបិលវត្ថុ ដែលពួកព្រះញាតិនៃព្រះសម្មាសម្ពុទ្ធព្រមព្រៀងគ្នាសាងថ្វាយព្រះអង្គ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិងឈ្មោះ·[និង] ឬ [នឹង]សព្ទជាសន្ធាន ជាទ្វន្ទ្វសម្រាប់និយាយតពាក្យឬតឃ្លារបះពីមួយទៅមួយ ដែលមានដំណើរសេចក្ដីថា ទាំង, ព្រមទាំង, ផង, នេះផង, នុះផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិចលករនាម·[និច-ចល់-ឡៈ-ក]អំពើដែលនៅស្ងៀម មិនធ្វើចលនាអ្វីទាំងអស់,។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិចលនិយមនាម·[និ-ចល់-និ-យំ] ឬ [និ-ចល់-ឡៈ-និ-យំ]ការប្រកាន់យកការមិនផ្លាស់ប្ដូរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិចលភាព[និ-ចល់-ឡៈ-ភាប]ភាពមិនកម្រើក ភាពគ្មានចលនា ភាពមិនរីកចម្រើន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិច្ចលករនាម·[និច-ចល់-ឡៈ-ក]អំពើដែលនៅស្ងៀម មិនធ្វើចលនាអ្វីទាំងអស់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមនិត្យគុណកិរិយា·[និត]ទៀង, ពិត, មែន, រឿយៗ, មិនដែលដាច់; ច្រើនប្រើជា និត្យនៅ ឬនៅនិត្យ គឺនៅមិនដាច់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក