វចនានុក្រមបញ្ញាភានាម·[ប៉័ញ-ញ៉ា-ភា]ពន្លឺនៃប្រាជ្ញា, ប្រាជ្ញាដូចដួងពន្លឺ, គឺប្រាជ្ញាដែលដោះស្រាយបញ្ហាស្មុគស្មាញបានជ្រះស្រឡះ ប្រៀបដូចពន្លឺអាទិត្យចាំងជះដេញកម្ចាត់ភាពងងឹតក្នុងលោកឱ្យសាបរលាបរហូតភ្លឺស្រឡះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាសជាតកនាម·[ប៉័ញ-ញ៉ាស-ជា-ដក់]រឿងរ៉ាវទាំងឡាយដែលអធិប្បាយអំពីការសន្សំបារមីរបស់ព្រះពោធិសត្វចំនួនហាសិបជាតិ (តែពុំឃើញមានចែងនៅក្នុងគម្ពីរព្រះត្រៃបិដកនោះឡើយ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញាសិប្បនិម្មិតនាម·[ប៉័ញ-ញ៉ា-សិប-ប៉ៈ-និម-មឹត]វិទ្យាសាស្ត្រនៃការបង្កើតបញ្ញាឆ្លាតវៃតាមរយៈម៉ាស៊ីន AI (Artificial intelligence) ដែលផ្ទុយពីធម្មជាតិរបស់មនុស្សនិងសត្វ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញើក្អែក[ប័ញ-ញ៉ើ-ក្អែក]មែកផ្ញើសាំ ឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួង មានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ (មានពាក្យតំណាលថា កើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក)។ (ព.ប្រ.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញែកិរិយាសព្ទ·[ប័ញ-ញ៉ែ]បញ្ចេញអ្វីៗមកសម្ដែងបង្អួតបង្អរ ដើម្បីឱ្យស្ងើចសរសើរ, ឱ្យគេស្រឡាញ់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ញែមកិរិយាសព្ទ·[ប័ញ-ញ៉ែម]ស៊ីចំណីអ្វីបង្អួតគេដោយពោលពាក្យថា ញ៉ែមៗ! ... (សម្ដីសម្រាប់ក្មេងតូច)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបញ្ហានាម·[ប័ញ-ហា] ឬ [ប៉័ញ-ហា]ពាក្យឬសេចក្ដីដែលមានអាថ៌កំបាំង លុះតែអ្នកមានប្រាជ្ញាវាងវៃទើបអាចដឹង ឬលុះតែសួរអ្នកចេះ ទើបអាចដឹងច្បាស់បាន; ប្រស្នា, ចំណោទ : (ប្រើជា ប្រស្នា វិញក៏បាន) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដានាម·[ប៉ៈ-ដា]ផ្ទាំងសំពត់ដែលគេសរសេរអក្សរជាពាក្យសុភាសិត, ពាក្យស្លោក ឬពាក្យអ្វីផ្សេងៗ សម្រាប់កាន់ហែជាក្បួន ឬចងសន្ធឹងទទឹងផ្លូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិការនាម·[ប៉ៈ-ដិ-កា-រ៉ៈ] ឬ [ប៉ៈ-ដិ-កា]ការតបវិញ, អំពើតបតវិញ; ដំណើរធ្វើកិច្ចតបគុណ, ការតបស្នងសងគុណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិកូលគុណនាម·[ប៉ៈ-ដិ-កូល]ដែលផ្ទុយគ្នា, ដែលជាទំនាស់នឹងគ្នា, ដែលខុសគ្នា, ទីទៃពីគ្នា; ដែលគួរខ្ពើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិកូលសញ្ញានាម·[ប៉ៈ-ដិ-កូ-ឡៈ-ស័ញ-ញ៉ា]សេចក្ដីសម្គាល់ថាគួរខ្ពើម ឬសេចក្ដីយល់ឃើញថា ផ្ទុយគ្នានឹងរបស់ដែលគួរស្រឡាញ់គួររីករាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិកោសលវិច័យនាម·[ប៉ៈ-ដិ-កោ-សល់-វិ-ចៃ]ការត្រួតពិនិត្យ ឬការពិសោធអ្វីមួយឡើងវិញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិគ្គាហកនាម·[ប៉ៈ-ដិក-គា-ហៈ-កៈ] ឬ [ប៉ៈ-ដិក-គា-ហក់]អ្នកទទួលយកទាន (ស្មូម)។ សព្វថ្ងៃប្រើពាក្យនេះសំដៅយកភ្នាក់ងាររាជការដែលមានភារៈខាងទទួលប្រាក់ចំណូលផ្សេងៗ (ចំពោះក្រសួងខ្លះ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិឃៈ[ប៉ៈ-ដិ-ឃៈ]សេចក្ដីចង្អៀតចិត្ត, សេចក្ដីក្នាញ់, ដំណើរប៉ះទង្គុកចិត្តដោយសេចក្ដីក្រោធ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក