វចនានុក្រមបដិសព្ទនាម·[ប៉ៈ-ដិ-សាប់]ពាក្យទាំងឡាយដែលមានន័យផ្ទុយគ្នា ដូចជា តូចនិងធំ, ទិញនិងលក់, ប្ដីនិងប្រពន្ធ, រស់និងស្លាប់ ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិសម្ភិទានាម·[ប៉ៈ-ដិ-សាំ-ភិ-ទា]ការបែកប្រាជ្ញាយល់ច្បាស់, ប្រាជ្ញាដែលបែកអាចយល់ធ្លុះធ្លាយឥតទើសទាក់, ប្រាជ្ញាដែលភ្លឺស្វាងអាចពិចារណាយល់ជាក់ប្រាកដភ្លាមៗ នូវហេតុផលនៃកិច្ចការទាំងពួង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិសរណដ្ឋាននាម·[ប៉ៈ-ដិ-សៈ-រៈ-ណាត់-ឋាន]ទីពឹងពំនាក់, ទីជ្រកកោន, ទីសម្រាប់ពួន។ សព្វថ្ងៃ ប្រើសំដៅយកគេហដ្ឋានជាសាធារណៈ សម្រាប់ទទួលចិញ្ចឹមបីបាច់ថែរក្សាជនក្រីក្រ, ពិរាពិការ និងចាស់ជរាជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិសេធកិរិយាសព្ទ·[ប៉ៈ-ដិ-សែត]ឃាត់, ហាម, លើកចោល ឬទាត់ចោលលែងយកជាការ, លែងរាប់អាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបដិសំយោគនាម·[ប៉ៈ-ដិ-សាំង-យោក]វិធីស្វែងរកសច្ចភាពតាមរយៈការពិចារណាលើទស្សនៈមួយដែលយល់ឃើញពីចរិតលក្ខណៈមិនអាចកាត់ផ្ដាច់ចេញពីគ្នាបាននៃសំណើដែលប្រឈមគ្នា ហើយដែលគេអាចរួមបញ្ចូលមកជាសម្មតិកម្មសំយោគមួយបាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឋមត្រាស់នាម·[ប៉ៈ-ឋំ-ម៉ៈ-ត្រាស់]ការបានត្រាស់ជាដំបូង, ឈ្មោះកណ្ឌមួយនៃកម្ពីរបឋមសម្ពោធិជាពុទ្ធប្រវត្តិ សម្ដែងអំពីប្រវត្តិនៃព្រះសក្យមុនីសម្ពុទ្ធចាប់តាំងពីកាលដែលព្រះអង្គចាប់ព្រះជាតិជាសុមេធបណ្ឌិតរៀងរហូតមកដល់ព្រះជាតិជាព្រះសិទ្ធត្ថគោតម ដរាបដល់បានត្រាស់ជាព្រះសព្វញ្ញុសម្ពុទ្ធ, ជាគម្ពីរសម្រាប់ធម្មកថិកមួយរូបសម្ដែងក្នុងពិធីបុណ្យពុទ្ធាភិសេក គឺពិធីអភិសេកព្រះពុទ្ធរូបដែលទើបនឹងកសាងថ្មី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឋមប្បញ្ញត្តិនាម·[បៈ-ឋំ-ម៉ៈ-ប៉ាញ-ញ័ត]សិក្ខាបទ, មាត្រាច្បាប់ដែលទ្រង់តែងតាំងបញ្ញត្តជាដំបូង, ក្នុងសិក្ខាបទនីមួយ ៗ ក្នុងព្រះពុទ្ធសាសនា មានបឋមប្បញ្ញត្តិ, អនុប្បញ្ញត្តិ (ការបញ្ញត្តិក្រោយបន្ទាប់បន្ថែមសេចក្ដីលើបឋមប្បញ្ញត្តិ)។ ឧទាហរណ៍ ក្នុងសិក្ខាបទបារាជិកទី ១រឿងដំបូងនិយាយពីភិក្ខុសេពសន្ថវៈជាមួយនឹងមនុស្សស្រី។ ព្រះពុទ្ធបញ្ញត្តិថា ភិក្ខុណាមួយសេពមេថុនធម្ម ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ នេះជាបឋមប្បបញ្ញាត្តិ។ គ្រាមកទៀត មានភិក្ខុសេពសន្ថវៈជាមួយនឹងសត្វស្វាញី។ ព្រះពុទ្ធបញ្ញត្តិបន្ថែមទៀតថា ភិក្ខុណាមួយសេពមេថុនធម្ម ដោយហោចទៅសូម្បីជាមួយនឹងសត្វតិរច្ឆានញីក្ដី ភិក្ខុនោះត្រូវអាបត្តិបារាជិក រកសំវាសគ្មាន។ នេះជាអនុប្បញ្ញត្តិ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឋមសិក្សានាម·[ប៉ៈ-ឋំ-ម៉ៈ-សឹក-សា]កម្រិតអប់រំចំណេះទូទៅពីថ្នាក់ទី១ដល់ទី៦។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឋមសិលានាម·[ប៉ៈ-ឋំ-ម៉ៈ-សិ-ឡា]ដុំថ្មជានិមិត្តរូបនៃការចាប់ផ្ដើមសំណង់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឋមស័កនាម·[ប៉ៈ-ឋម-មៈ-ស័ក]ឈ្មោះសម័យកាលដែលមានអាយុ៣៥០លានឆ្នាំមកហើយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឋមាវិភត្តិនាម·[ប៉ៈ-ឋៈ-ម៉ា-វិ-ភ័ត]វិភត្តិទី១ចំណែកប្រាប់ដំណើរបំបែកនាមសព្ទនិងកិរិយាសព្ទក្នុងវេយ្យាករណ៍ខាងតន្តិភាសា មានភាសាសំស្ក្រឹតនិងបាលី ជាដើម ឱ្យមានលំនាំផ្សេងៗគ្នា មាន២យ៉ាងគឺ វិភត្តិនាម និងវិភត្តិអាខ្យាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឋមាសាឍនាម·[ប៉ៈ-ឋៈ-ម៉ា-សាត]ឈ្មោះខែអាសាឍទី ១ក្នុងឆ្នាំដែលមានអធិកមាស តាមចន្ទគតិ មាន ៣០ថ្ងៃ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក