វចនានុក្រមបណ្ណកម្មសិទ្ធិនាម·[ប័ន-កាំ-ម៉ៈ-សិត]បណ្ណដែលមានបង្ហាញឈ្មោះអ្នកដែលជាម្ចាស់លើរបស់ព្រទ្យអ្វីមួយ មាន ដីធ្លី ផ្ទះសម្បែង ឬ រថយន្តជាដើម ដែលចេញជាផ្លូវការដោយស្ថាប័នរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណង្គជាតិនាម·[ប៉ាន់-ណង់-គៈ-ជាត] ឬ [ប៉ាន់-ណាំង-គៈ-ជាត]រុក្ខជាតិដែលដុះនៅក្នុងព្រៃនិងមជ្ឈដ្ឋានសើម គ្មានផ្កា គ្មានគ្រាប់ បន្តពូជដោយសារស្ប៉រ ហើយជាទូទៅវារស់ដោយសារគេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណធនាគារនាម·[ប័ន-ធ-នា-គា] ឬ [បាន់-ធៈ-នា-គា]ឧបករណ៍ទូទាត់មួយប្រភេទ ដែលធនាគារពាណិជ្ជចេញឱ្យអតិថិជន ដើម្បីឱ្យអ្នកកាន់បណ្ណនោះអាចដកប្រាក់ក្នុងចំនួនជាក់លាក់មួយពីគណនីរបស់ធនាគារនោះ ដែលមាននៅធនាគារអន្តរការីឬធនាគារផ្សេងនៅឯក្រៅប្រទេស។ ជាទូទៅ បណ្ណធនាគារត្រូវបានគេប្រើជាឧបករណ៍សុវត្ថិភាពមួយដើម្បីទូទាត់ប្រាក់នៅក្រៅប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណបង់ប្រាក់មុននាម·[ប័ន-បង់-ប្រាក់-មុន]បណ្ណមួយប្រភេទដែលគេប្រើសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាជាក់លាក់ជំនួសការទូទាត់ជាប្រាក់ ក្រោយពីគេបញ្ចូលប្រាក់ជាមុនក្នុងគណនី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណបើកបរនាម·[ប័ន-បើក-ប]បណ្ណសម្រាប់បញ្ជាក់ការអនុញ្ញាតឱ្យបើកបរយានយន្ត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណប្រកាសនាម·[ប័ន-ប្រ-កាស]បរិយាយបណ្ណជាក្រដាសឬសន្លឹកធ្វើអំពីវត្ថុធាតុផ្សេងៗដែលបានបោះពុម្ពនិងរចនាឡើងមួយឬច្រើនទំព័របត់ជាពីរបីផ្នត់សម្រាប់ចែកជូនដោយមិនគិតថ្លៃដើម្បីផ្ដល់ព័ត៌មានអំពីអ្វីមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណប្រៃសណីយ៍នាម, គុណនាម·[ប័ន-ប្រៃ-សៈ-នី]បណ្ណមួយប្រភេទដែលម្ខាងសម្រាប់អ្នកផ្ញើសរសេរ និងម្ខាងទៀតមានរូបភាពឬរូបថត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណសាលានាម·[ប័ន-ណៈ-សា-ឡា] ឬ [ប៉័ន-ណៈ-សា-ឡា]សាលាប្រក់ស្លឹក, រោងប្រក់ស្លឹក ឬតូប, ខ្ទមប្រក់ស្លឹក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណអេធីអឹមនាម·[ប័ន់-អេ-ធី-អឹម]បណ្ណដែលអតិថិជនប្រើជាមួយម៉ាស៊ីនអេធីអឹមឬម៉ាស៊ីនប្រតិបត្តិការធនាគារស្វ័យប្រវត្តិសម្រាប់ធ្វើប្រតិបត្តិការជាមួយធនាគារតាមប្រព័ន្ធអេឡិចត្រូនិក។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណឥណទាននាម·[ប័ន-អិន-ណៈ-ទាន]បណ្ណប្រើសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាតាមចំនួនប្រាក់ដែលធនាគារបានកំណត់ហើយទូទាត់ឱ្យទៅធនាគារវិញនៅពេលក្រោយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណឥណពន្ធនាម·[ប័ន-អិន-ណៈ-ពន់]បណ្ណប្រើសម្រាប់ទូទាត់ថ្លៃទំនិញឬសេវាតាមចំនួនប្រាក់ដែលមាននៅក្នុងគណនីរបស់ម្ចាស់បណ្ណ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណាការនាម·[ប័ន-ណា-កា] ឬ [ប៉័ន-ណា-កា]ជំនូន, ភ័ស្តុភារ, តង្វាយ; ច្រើននិយាយក្លាយជា បណ្ដាការ (គួរប្រើ បណ្ណាការ វិញទើបត្រឹមត្រង់តាមប្រភពនៃពាក្យ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណាគារិកនាម·[ប៉័ន-ណា-គា-រិក]អ្នកកាន់ការក្នុងបណ្ណាគារ; ម្ចាស់បណ្ណាគារ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបណ្ណាធិការនាម·[ប៉័ន-ណា-ធិ-កា]អធិការនៃសារពត៌មាន, អ្នកកាន់កាប់ ឬទទួលខុសត្រូវខាងកាសែត ឬទស្សនាវដ្ដីផ្សេងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក