វចនានុក្រមបន្លឹមកិរិយាសព្ទ·[បន់-ឡឹម]បង្ហើបធ្វើឱ្យឃើញកំផ្លឹម ឬឱ្យឃើញតែបន្តិច :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លឺកិរិយាសព្ទ·[បន់-ឡឺ]បញ្ចេញសំឡេងឱ្យលាន់ឮខ្លាំងឡើង, កម្ទរសម្ដីឮខ្លាំងៗ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លុកបរិវារសព្ទ·[បន់-ឡុក]ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន្លែ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លុងនាម·[បន់-ឡុង]របស់ដែលគេដាក់ប្លុងឱ្យបព្វជិតទស់យក។ របស់ដែលគេរៀបបញ្ជូនឱ្យបុគ្គលអ្នករំលាងខន្ធទៅហើយ, គេដាក់ប្លុងហើយនិមន្តបព្វជិតទស់យក ឬលើកប្រគេន ឬក៏គ្រាន់តែពោលពាក្យបវារណាឮឱ្យលោកជ្រាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លុយកិរិយាសព្ទ·[បន់-ឡុយ]បញ្ចេញសម្ដីពីចម្ងាយដោយសំដៅចំ ឬដោយបញ្ឆិតបញ្ឆៀង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លែងកិរិយាសព្ទ·[បន់-ឡែង]ធ្វើឱ្យសប្បាយចិត្តដោយកំដរនឹងល្បែង, កម្សាន្តចិត្តដោយមានល្បែងជាគ្រឿងផ្សំ ឬជាជំនួយផង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លែបង្ការនាម·[បន់-ឡែ-បង់-កា]បន្លែច្រើនមុខឬបន្លែរាយរងដែលទុកបង្ការក្រែងខ្វះខាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លែបន្លប់គុណកិរិយា·[បន់-ឡែ-បន់-ឡប់]ដោយនិយាយពង្វាងមិនឱ្យចំសាច់រឿងឬមិនឱ្យចំបញ្ហា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្លំកិរិយាសព្ទ·[បន់-ឡម់]ចូលស៊កសៀតខ្លួនឬធ្វើអ្វីៗ ក្នុងដំណើរលបលាក់ឱ្យច្រឡំនឹងគេ កុំឱ្យគេឃើញ គេស្គាល់ជាក់ច្បាស់ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបន្សាក់នាម·[បន់-សាក់]រន្ធដែលស្វាន សម្រាប់ស្ទង់កម្រាស់ទូក។ ស្នូលសម្រាប់ស្លង់បន្សាក់ទុកនោះ ក៏ហៅ បន្សាក់ ដែរ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក