វចនានុក្រមបរកិរិយាសព្ទ·[ប]ដឹក, នាំ, បញ្ជូន, បណ្ដេញឱ្យទៅមុខ ដោយជិះ, ដោយដើរកាល់, ដើរអម, ដើរតាម, តម្រង់ឱ្យត្រង់តាមលំអាន តាមផ្លូវដែលត្រូវការ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរគាវនាម·[ប-គាវ]ឈ្មោះសត្វបក្សីមួយប្រភេទរូបរាងនិងសម្បុរស្រដៀងនឹងចចាត :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរទត្ថភាពនាម·[ប៉ៈ-រៈ-ទ័ត-ថៈ-ភាប]ភាពនៃការគិតប្រយោជន៍និងសេចក្ដីសុខរបស់អ្នកដទៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរទារកម្មនាម·[ប៉ៈ-រ៉ៈ-ទា-រៈ-កាំ]អំពើដែលបុរសប្រព្រឹត្តខុសចំពោះភរិយារបស់អ្នកដទៃ គឺអំពើលួចប្រពន្ធគេ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធននាម·[ប-រ៉-ធន់]ទ្រព្យសម្បត្តិ ឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រង និងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយលិខិតបរាធនបាលកិច្ច ឬបទបញ្ញត្តិជាធរមាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធនបាលនាម·[ប-រ៉-ធន់-នៈ-បាល] ឬ [ប៉ៈ-រ៉-ធន់-នៈ-បាល]បុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយលិខិតបរធនបាលកិច្ច ឬបទបញ្ញត្តិជាធរមាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធនបាលកិច្ចនាម·[ប-រ៉ៈ-ធន់-នៈ-បា-ឡៈ-កិច]កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធន ដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាផលប្រយោជន៍ដល់អត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទបញ្ញត្តិជាធរមាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបរធនបាលទាយកនាម·[ប-រ៉-ធន់-នៈ-បា-ឡៈ-ទា-យក់] ឬ [ប៉ៈ-រ៉-ធន់-បា-ឡៈ-ទា-យក់]បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្ដល់ទ្រព្យសម្បត្តិ ឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក