វចនានុក្រមបហានកម្មនាម·[ប៉ៈ-ហា-ណៈ-កាំ]ការផ្ដាច់ទំនាក់ទំនង, ការលះបង់, ការបដិសេធ ឬការប្រកាសឈប់ទទួលស្គាល់ជាផ្លូវការ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបហារិតនាម·[ប៉ៈ-ហា-រ៉ិត]អ្នកដែលទទួលមូលប្បទានបត្រ (សែក) និងទូទាត់យកសាច់ប្រាក់ពីធនាគារ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបហារ័កនាម·[ប៉ៈ-ហា-រ៉ាក់]អ្នកចេញមូលប្បទានបត្រ (សែក) ដែលមានតម្លៃអាចប្រើប្រាស់បាន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់កិរិយាសព្ទ·[បាក់]ភ្លាត់, ឃ្លាត, ខ្ទេចខុសពីប្រក្រតី ឬពីទីទំនងដើម (ចំពោះតែអ្វីៗដែលរឹង, ដែលស្រួយ) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ជ័របាយកិរិយាសព្ទ, គុណនាម·[បាក់-ជ័រ-បាយ]ល្ហិតល្ហៃរសេះរសោះព្រោះអត់អាហារហួសពេល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ដងនាម·[បាក់-ដង]ឈ្មោះឈើភ្នំមួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងចម្ប៉ា-ស, មានផ្កាក្រអូប :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ដំឡូងគុណនាម·[បាក់-ដំ-ឡូង]ដែលហើមសាច់ច្របាច់សង្កត់ទៅទ្រុឌខូងស្លាំងឥតមានឈាមដោយរោគហើមខ្លួន ឬហើមដៃហើមជើង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ឌុបនាម·[បាក់-ឌុប]មធ្យមសិក្សាបត្រភាគទី២, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់តេរីនាម·[បាក់-តេ-រី]ភាវៈរស់ឯកកោសិកាមានទំហំតូចមើលឃើញដោយមីក្រូទស្សន៍ មានរាងជាស៊្វែរ ដំបង ឬក្បៀស ហើយរស់នៅក្នុងដី ទឹក និងខ្យល់ អាចជាមានប្រយោជន៍ឬបង្កជំងឺដល់មនុស្ស សត្វ និងរុក្ខជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់តេរីវិទ្យានាម·[បាក់-តេ-រី-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីលក្ខណៈ សណ្ឋាន ការលូតលាស់ វដ្ដជីវិត និងសកម្មភាពរបស់បាក់តេរីទៅលើសព៌ាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់បបកិរិយាសព្ទ, គុណនាម·[បាក់-បប]ចុះចាញ់រាបឥតហ៊ានខ្វើកព្រមទាំងមានរបបរាបសារៀបរយផង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់ផ្ដៅគុណនាម, នាម·[បាក់-ផ្ដៅ]ថ្នាំងមេជើង, ម្រាមជើង ឬ ពាក់កណ្ដាលបាតជើង ដែលប្រេះដោយរោគឃ្លង់ដែក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់មែកគុណនាម·[បាក់-មែក](ព.ប្រ.) ដែលបែកបាក់ប្ដីប្រពន្ធ, ដែលកំព្រាឪពុកឬម្ដាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាក់រទេះកិរិយាសព្ទ·[បាក់-រ-ទេះ](ព.ប្រ.) លង់ទ្រនេសទៅណាមិនរួចដោយត្រូវនឹងគ្រឿងប្រហារមានរបួសជាទម្ងន់, ដូចជារទេះបាក់ (និយាយចំពោះតែសត្វកាច) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក