វចនានុក្រមបាយឡុកបាយឡនាម·[បាយ-ឡុក-បាយ-ឡ]ឈ្មោះល្បែងសម្រាប់ក្មេងតូចៗលេងដណ្ដាំស្ល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយអ[បាយ-អ]ចំណុះធាតុ ២យ៉ាងគឺ កំបោរ, ខ្សាច់លាយនឹងទឹក សម្រាប់បូកការដែលធ្វើដោយឥដ្ឋ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយអគោម័យនាម·[បាយ-អ-គោ-ម៉ៃ]បាយអដែលយកអាចម៍គោស្រស់លាយនឹងដីដំបូកនឹងចំបើង បូកជញ្ជាំងប្រដឹសឬលញ់លានបែនបោកស្រូវ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយាសនាម·[បា-យ៉ាស]ឈ្មោះបាយចម្អិនលាយនឹងទឹកដោះគោ ព្រមទាំងគ្រឿងផ្សំមានតម្លៃផ្សេងៗ; មាន ២យ៉ាងគឺ សោទកបាយាស បាយាសមានទឹក (បាយាសទឹក), និរុទកបាយាស បាយាសឥតទឹក (បាយាសគោក)។ (ច្រើនប្រើនៅប្រទេសឥណ្ឌាសម័យបុរាណ)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបាយ័ននាម·[បា-យ័ន]ឈ្មោះប្រាសាទថ្មបុរាណមួយ ក្នុងកំពែងនគរធំ នៅក្នុងខេត្តសៀមរាប។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារគូនាម·[បា-រៈ-គូ] ឬ [បា-គូ]អ្នកដល់នូវត្រើយនៃវិទ្យា (ព្រាហ្មណ៍អ្នករៀនចេះចប់ត្រៃវេទ) ; អ្នកដល់នូវត្រើយគឺព្រះនិព្វាន (ព្រះអរហន្ត)។ ពាក្យនេះ ខ្មែរយើងប្រើជាសម្ដីហៅពួកព្រាហ្មណ៍អ្នកធ្វើរាជការក្នុងព្រះបរមរាជវាំង មានមុខក្រសួងខាងការចាំរក្សាថែទាំព្រះខ័នរាជ្យនិងទេវរូបផ្សេងៗ, ជាអ្នកសម្រេចកិច្ចដែលជាលទ្ធិព្រាហ្មណ៍ តាមរាជប្រពៃណីនៃព្រះមហាក្សត្រិយ៍រៀងរាល់ព្រះអង្គក្នុងកម្ពុជរដ្ឋ តាំងពីព្រេងនាយដរាបមកដល់សព្វថ្ងៃនេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារតនាម·[បា-រ៉ត]ធាតុរាវមួយប្រភេទ សម្បុរស្រដៀងនឹងសំណ, កាលបើត្រូវកម្ដៅក៏ក្លាយបាត់ក្លិននិងរសជាតិដើមមួយរំពេច; ហៅក្លាយជា បរត ឬ បរទ ក៏មាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាជិកនាម·[ប៉ា-រ៉ា-ជិក]ឈ្មោះអាបត្តិពួកមួយមានទោសធ្ងន់បំផុត សម្រាប់ភិក្ខុ ឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា (ព.វិ.)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាជិកាបត្តិនាម·[ប៉ា-រ៉ា-ជិ-កា-ប័ត]អាបត្តិបារាជិក ជាទោសធ្ងន់របស់ភិក្ខុ គឺអាបត្តិដែលធ្វើឱ្យភិក្ខុចាញ់ក្នុងព្រះពុទ្ធសាសនា មិនអាចនឹងបួសក្នុងជាតិនេះបានទៀតទេ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបារាយគុណកិរិយា, គុណនាម·[បា-រ៉ាយ]ដែលទូទៅ, ដែលសាយសុសសព្វទៅ; ខ្មែរយើងប្រើបានចំពោះតែភ្ជាប់ជាមួយនឹងពាក្យអាស្រូវ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក