វចនានុក្រមបិតុលៈនាម·[ប៉ិ-តុ-ឡៈ]មា, ឪពុកមា ឬឪពុកធំ (ខាងបិតា), ច្រើនហៅ ឪពុកធំ; (រ.ស.) :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិទខ្ទប់កិរិយាសព្ទ·[បិត-ខ្ទប់]ហាមឃាត់ប្រជាជនក្នុងតំបន់ឬប្រទេសណាមួយមិនឱ្យចល័តឆ្លងចេញចូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិទទ្វារកិរិយាសព្ទ·[បិត-ទ្វា](ព.ប្រ.) ផ្អាកឬបញ្ឈប់សកម្មភាព ការធ្វើពាណិជ្ជកម្ម ស្ថាប័ន ក្រុមហ៊ុន ជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិទពួននាម·[បិត-ពួន]ឈ្មោះល្បែងខ្ទប់មុខរត់ពួន គឺល្បែងលេងដោយអ្នកម្ខាងឈរខ្ទប់មុខ អ្នកម្ខាងរត់ពួន រួចហើយទើបស្រែកថា បើកគ្របបាយ ...! ហើយបើកមុខឡើងដើររក, កាលបើរកឃើញក៏ស្ទុះចូលទៅចាប់ស្លឹកត្រចៀកស្រែកថា ញៀច! (ល្បែងពួកក្មេង)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិទភ្ជាប់កិរិយាសព្ទ·[បិត-ភ្ជាប់](ប.ព.) បញ្ចេញទិន្នន័យដែលបានចម្លងទុកឬកាត់ទុកភ្ជាប់មកត្រង់ទ្រនិច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិទមុខនាម·[បិត-មុក]ឈ្មោះអណ្ដើកមួយប្រភេទ មានស្នូកស្រុងលឹបមកខាងមុខ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបិសាចនាម·[បិ-សាច]អមនុស្សជាអាបាយិកសត្តដែលកើតនៅក្នុងមនុស្សលោកមានច្រើនពួក មានអមនុស្សដែលលិទ្ធជញ្ជក់ឈាមស្រស់ ឬដែលជញ្ជក់យករសគំរង់សាកសពជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបីគុណនាម·[បី]ចំនួនលេខដែលនៅត្រង់ចន្លោះពីរនិងបួន គឺមួយផ្សំនឹងពីរ ឬពីរផ្សំនឹងមួយ (៣)។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបីដូចគុណកិរិយា·[បី-ដូច]ប្រហែលដូច, ហាក់ដូច គឺទុកដាក់ថានេះ ដូចជានោះ ឬនោះដូចជានេះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបីតិនាម·[ប៉ី-តិ]សេចក្ដីត្រេកអរព្រឺព្រួច ផ្សព្វផ្សាយ អណ្ដែតអណ្ដូង, សេចក្ដីឆ្អែតចិត្តដោយអំណរ ដ៏វិសេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបឹងនាម·[បឹង]ល្ហាលទឹកធំល្វឹងល្វើយក៏មាន គ្រាន់តែធំជាងស្រះ ជាងត្រពាំងដែលធំៗក៏មាន, ខ្លះមានដីខ្ពស់ជាភ្លឺព័ទ្ធជុំវិញ, ខ្លះមានប្រឡាយ ឬជ្រលង; ព្រែកចួបនឹងស្ទឹងឬទន្លេ សម្រាប់ទឹកហូរចេញចូល។មើលអត្ថន័យ ចម្លងតំណ ចែករំលែក