វចនានុក្រមបូនាម·[បូ]សំពត់ព័ណ៌ចងកាច់ជាស្រទាប់ សណ្ឋានស្រដៀងនឹងផ្កាឈើរីក, ប្រើចងផ្នួងឬកម្រងសក់ឬក៏សំណុំសក់ស្ត្រី ជាគ្រឿងធ្វើលម្អតាមសម័យថ្មី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូកគោនាម·[បូក-គោ]ឈ្មោះភ្នំធំខ្ពស់មួយក្នុងពួកភ្នំកំចាយ, ពពកវិល ក្នុងខេត្តកំពត, សព្វថ្ងៃនេះទុកជារមណីដ្ឋាន សម្រាប់កម្សាន្តមួយកន្លែងជារបស់កម្ពុជរដ្ឋ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូកបោះកិរិយាសព្ទ·[បូក-បោះ]បូកសម្រេចដោយគិតលៃលកផាត់ទាត់លើកចោលចេញខ្លះ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូកប៉ាន់កិរិយាសព្ទ·[បូក-ប៉ាន់]បូកដោយទូទាត់លៃចែករួចស្រង់រួមឱ្យឃើញជាចំនួន :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូជនកិច្ចនាម·[បូ-ជៈ-នៈ-កិច]កិច្ចការបូជា; ការរវល់ដោយថ្វាយ ឬដោយជូនព័ស្តុភារអ្វីៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូជនិយោសក៍នាម·[បូ-ជៈ-និ-យោស]អ្នកធម្មយាត្រា, អ្នកធ្វើដំណើរផ្លូវឆ្ងាយនិងលំបាកទៅកាន់ស្ថានពិសិដ្ឋមួយដើម្បីបុព្វហេតុសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូជនីយេសក៍នាម·[បូ-ជៈ-នី-យេស]អ្នកស្វះស្វែងរកទីកន្លែងដែលគួរគោរពបូជា, អ្នកធ្វើដំណើរទៅនមស្ការបូជនីយដ្ឋានមានទីតម្កល់ព្រះសារីរិកធាតុនៃព្រះសម្ពុទ្ធជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូជា[បូ-ជា]ការថ្វាយឬជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល; ការស្ដាប់ឱវាទ, ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូជាយញ្ញនាម·[បូ-ជា-យ៉ាញ់]ការសែនព្រេន, របៀបពលិការប្រសិទ្ធីផ្សេងៗ តាមលទ្ធិព្រាហ្មណ៍ មានសម្លាប់សត្វ, អារសាច់បូជាភ្លើងជាដើម។ បើតាមលទ្ធិពុទ្ធសាសនាមានការឱ្យទានដល់ពួកស្មូមមិនរើសមុខ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបូញបាញកិរិយាសព្ទ·[បូញ-បាញ]និយាយរិះគន់ ឬញុះញង់ដោយសម្ដែងអាការៈបូញមាត់ចង្អុលបង្ហាញរូបមនុស្ស ឬអ្វីៗឱ្យគេឃើញ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក