វចនានុក្រមបៀត!កិរិយាសព្ទ·[បៀត]ពាក្យអ្នកបររទេះស្រែកបង្គាប់គោឱ្យងាកអែបទៅម្ខាងៗ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀតបៀនកិរិយាសព្ទ·[បៀត-បៀន]ជ្រៀតបៀត, យាយី, ធ្វើទុក្ខធ្វើអ្នកដទៃឱ្យបានសេចក្ដីក្ដៅក្រហាយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀលៀងនាម·[បៀ-លៀង]បៀចិញ្ចឹម គឺប្រាក់ដែលបើកឱ្យរាល់ខែ, ត្រូវគ្នានឹងប្រាក់ខែសព្វថ្ងៃនេះ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបៀវត្សនាម·[បៀ-វ័ត]បៀរង្វាន់ឆ្នាំ (ប្រាក់រង្វាន់ឆ្នាំ) គឺប្រាក់ដែលព្រះរាជាទ្រង់ប្រោសព្រះរាជទានក្នុង១ឆ្នាំម្ដង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេក្ខជននាម·[ប៉េក-ខៈ-ជន់]ជនអ្នកសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារ ឬឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្ដើមយកមុខតំណែងជាស្មៀន, ជាសិស្សចូលរៀនក្នុងសាលា ឬអ្នកសុំចុះឈ្មោះបោះឆ្នោតជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេក្ខជនស្វៃរិននាម·[ប៉េក-ខៈ-ជន់-ស្វៃ-រិន]បេក្ខជនសេរី, បេក្ខជនដែលមានអំណាចចូលប្រឡងប្រជែងបាន គឺបេក្ខជនក្រៅពីសិស្សនៃគ្រឹះស្ថានសិក្សាជាផ្លូវការ ដែលបានទទួលអនុញ្ញាតឱ្យចូលប្រឡងបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេក្ខសមណៈនាម·[ប៉េក-ខៈ-សៈ-ម៉ៈ-ណៈ]សមណៈដែលមានបំណងប្រឡងប្រជែងយកឋានៈជាសិស្សនៃសាលារៀនជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេក្ខសេនីយ៍នាម·[ប៉េក-ខៈ-សេ-ណី]ឋានន្តររបស់នាយទាហាន នៅក្រោមថ្នាក់អនុសេនីយ៍ត្រីមួយថ្នាក់ គឺនាយទាហានដែលប្រឡងជាប់លេខក្នុងសាលារៀនខាងយោធា ហើយត្រូវហាត់ហ្វឹកហ្វឺនធ្វើការឱ្យស្ទាត់មុននឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេតិកភណ្ឌនាម·[ប៉េ-តិ-កៈ-ភាន់]ទ្រព្យសម្បត្តិ ឬកេរ្តិ៍មត៌កដែលមានជាប់តមកពីខាងឪពុក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក