វចនានុក្រមបេតុងនាម·[បេ-តុង]ទព្វសម្ភារៈលាយក្រួសអាចម៍ផ្កាយ ឬលាយបំណែកថ្មតូចៗ (ជាជំនួសក្រួសអាចម៍ផ្កាយ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ ផ្សំគ្នាធ្វើជាអគារឬស្ពានជាដើម, ជារបស់ស្ថាពរ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេត្តេយ្យកានាម·[ប៉េត-តៃ-យ៉ៈ-កា]តំណែងជាន់ខ្ពស់ក្នុងសាសនា ដូចជា មហាថេរក្នុងព្រះពុទ្ធសាសនា។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេយ្យាលន័យនាម·[ប៉ៃ-យ៉ា-ឡៈ-នៃ]ន័យបំព្រួញ; ន័យសង្ខេបខ្លី; ចំណែកខ្លឹមសារដែលគេលុបចោល តែអាចយល់ន័យបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេយ្យាលៈនាម·[ប៉ៃ-យ៉ា-ឡៈ]ឈ្មោះវណ្ណយុត្តមួយយ៉ាង សម្រាប់ប្រើបំព្រួញសេចក្ដីវែងឱ្យខ្លី ឬច្រើនឱ្យតិច, ប្រើតែអក្សរ១តួខាងដើមថា។ បេ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា។ល។ (ឡៈ) ក៏បាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេសកកម្ម[ប៉េ-សៈ-កៈ-កាំ]អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេសកជននាម·[ប៉េ-សៈ-កៈ-ជន់]ជនអ្នកប្រើ, ជនអ្នកបញ្ជូន។ ជនដែលទទួលភារៈទៅបំពេញបេសកកម្ម, ភ្នាក់ងារដែលគេចាត់ប្រើឱ្យទៅបំពេញបេសកកម្មអ្វីនីមួយនៅទីដទៃ។ បើប្រើជា បេសិតជន គួរជាង។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេសនកម្មនាម·[ប៉េ-សៈ-ណៈ-កាំ]កិច្ចចាត់ក្បួនទ័ព ឬក្រុមមនុស្សចេញដំណើរក្នុងបេសកកម្មពិសេស ដូចជារុករក ស្រាវជ្រាវ ឬធ្វើសង្គ្រាម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេឡានិច័យនាម·[បេ-ឡា-និ-ចៃ]ការដាក់សាច់ប្រាក់ ឬទឹកប្រាក់ក្នុងមូលប្បទានបត្រចូលគណនី :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេឡានិច្ឆ័យនាម·[បេ-ឡា-និច-ឆៃ]បញ្ជិកាមូលប្បទានបត្រមិនទាន់ទូទាត់ជាសាច់ប្រាក់ ឬបញ្ជិកាគណនេយ្យចំណូលជាមូលប្បទានបត្រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេឡាសោធនស៊ីវិលនាម·[បេ-ឡា-សោ-ធន់-ស៊ី-វិល]ស្ថានប័នរដ្ឋបាលសាធារណៈមួយដែលមានកាតព្វកិច្ចគ្រប់គ្រង និងធានាការបើកផ្ដល់ប្រាក់ជាទៀងទាត់ជូនមន្ត្រីរាជការ ឬបុគ្គលិកស្ថាប័នឯកជននៅពេលដែលពួកគេឈប់បម្រើការងារតទៅទៀតដោយដល់អាយុចូលនិវត្តន៍ ឬដោយបញ្ហាសុខភាព។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេះកិរិយាសព្ទ·[បេះ]ធ្វើឱ្យរបេះចេញ, ធ្វើឱ្យរលេះ, ប្រឡេះយក, កាត់ឬក្ដិចយក :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេះដូងនាម·[បេះ-ដូង]heartសរីរាង្គមួយនៅក្នុងរាងកាយត្រង់ភាគដើមទ្រូង ដែលកន្ត្រាក់ច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមបេះបិទគុណនាម·[បេះ-បិត](ព.ប្រ.) ដូចណាស់, ដូចគេបេះពីម្ខាងយកមកបិទភ្ជាប់ម្ខាង :មើលអត្ថន័យ ចម្លងតំណ ចែករំលែក