វចនានុក្រមប្រជាកោលាហលនាម·[ប្រ-ជា-កោ-ឡា-ហល់]ការរំជើបរំជួល, ភាពច្របូកច្របល់, ស្ថានភាពដែលប្រជាជនធ្វើការតវ៉ា ឬកុបកម្មជាសាធារណៈ ដើម្បីសម្រេចនូវការផ្លាស់ប្ដូរមួយ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាជនលើសបន្ទុកនាម·[ប្រ-ជា-ជន់-លើស-បន់-ទុក]ស្ថានភាពនៃប្រជាជននៅកន្លែងណាមួយ (តំបន់ ប្រទេស) ដែលមានចំនួនច្រើនលើសពីលទ្ធភាពសេដ្ឋកិច្ច។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាទណ្ឌនាម·[ប្រ-ជា-ទ័ន]ការដាក់ទោសដោយគ្មានការវិនិច្ឆ័យ ឬការសម្លាប់ប្រជាជនរង្គាលក្រោមលេសអ្វីមួយដោយឥតមានការជំនុំជម្រះតាមច្បាប់។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាធិបតេយ្យនីយកម្មនាម·[ប្រ-ជា-ធិ-ប៉ៈ-តៃ-នី-យៈ-កាំ]ការធ្វើឱ្យមានប្រជាធិបតេយ្យ ឬការរៀបចំទៅតាមគោលការណ៍ប្រជាធិបតេយ្យ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជានិយមនាម·[ប្រ-ជា-និ-យំ]គំនិតឬសកម្មភាពនយោបាយរបស់ក្រុមមនុស្សដែលចាត់ទុកថា មតិយោបល់របស់ខ្លួនជាមតិយោបល់របស់ប្រជាជនសាមញ្ញ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជានុរាស្ត្រនាម·[ប្រ-ជា-នុ-រាស]ពពួកជនធំតូចគ្រប់វណ្ណៈ គ្រប់ឋានៈក្នុងប្រទេស។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជានុវឌ្ឍន៍នាម·[ប្រ-ជា-នុ-វត់]ការធ្វើឱ្យប្រទេសឬស្ថាប័នណាមួយមានលក្ខណៈប្រជាធិបតេយ្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាប់កិរិយាសព្ទ, គុណកិរិយា·[ប្រ-ជាប់]ជាប់មិនឃ្លាតពីគ្នា គឺទៅណាទៅជាមួយគ្នាមិនឱ្យឃ្លាត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាប្រិយគុណនាម·[ប្រ-ជា-ប្រី]ដែលជាទីស្រឡាញ់របស់ប្រជា, ដែលគួរឱ្យប្រជារាស្ត្រស្រឡាញ់ពេញចិត្ត, ដែលសម្រាប់ប្រជាពលរដ្ឋទូទៅ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាសវនាការនាម·[ប្រ-ជា-សៈ-វ៉ៈ-ណា-កា]ការដែលប្រជារាស្ត្រចូលចួបឥស្សរជន ដើម្បីសន្ទនាប្រស្រ័យការណ៍ផ្សេងៗ; ការជំនុំជម្រះកាត់សេចក្ដីឱ្យប្រជារាស្ត្រ; វេលាជំនុំជម្រះរឿងរ៉ាវនៃប្រជារាស្ត្រ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាសាស្ត្រនាម·[ប្រ-ជា-សាស](ស្ថិតិ.) ការសិក្សាអំពីបម្រែបម្រួលចំនួនកើត ស្លាប់ អាយុ អាពាហ៍ពិពាហ៍ ចំណូលនិងចំណាកស្រុក របស់មនុស្សនៅក្នុងតំបន់និងរយៈពេលជាក់លាក់ណាមួយ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាហិង្សក៍នាម·[ប្រ-ជា-ហឹង]ជនផ្ដាច់ការ អ្នកប្រើអំណាចផ្ដាច់ការ អ្នករំលោភដោយអំណាចលើប្រជាជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជាហិង្សា[ប្រ-ជា-ហឹង-សា]ការគ្រប់គ្រងដោយប្រើអំពើឃោរឃៅ ឬការសង្កត់សង្កិនលើប្រជាជន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជុំកិរិយាសព្ទ·[ប្រ-ជុំ]ធ្វើឱ្យជុំគ្នា, ប្រមូលឱ្យចួបជុំគ្នា, មកចួបជុំគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមប្រជុំកោះនាម·[ប្រ-ជុំ-កោះ]បណ្ដុំកោះតូចធំទាំងឡាយដែលស្ថិតនៅរាយប៉ាយក្បែរៗគ្នា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក