វចនានុក្រមកណ្ដូបនាម·[កន់-ដូប]ឈ្មោះសត្វល្អិតច្រើនប្រភេទ មានស្លាប កើតនិងអាស្រ័យនៅនឹងស្មៅ, នឹងស្លឹកឈើ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដួយនាម·[កន់-ដួយ]អវយវៈកំបាំងរបស់ស្ត្រី, គុយ្ហប្រទេសនៃស្ត្រី, យោនី (ព.អា.)។ ពាក្យរាបសាថា គុយ្ហប្រទេសស្ត្រី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដៀខ្មូតនាម·[កន់-ដៀ-ខ្មូត]ឈ្មោះវល្លិមួយប្រភេទ ដើមថ្លោសៗ មានបន្លា ស្លឹកធំៗ មានដៃដូចត្រឡាច, ល្ពៅ, ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយបាន; ច្រើនដុះលើដំបូកឬមាត់បឹង។ អ្នកស្រុកខ្លះហៅ បង្ហៀរខ្មូត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដៀងនាម·[កន់-ដៀង]ឈ្មោះវារិជតិណជាតិមួយប្រភេទក្នុងពួកកន្ទាំងហែ មានផ្កាពណ៌ខៀវស្រស់ គេប្រើដើមនិងស្លឹកធ្វើជាបន្លែបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដៀតក្អមនាម·[កន់-ដៀត-ក្អម]អវយវៈមនុស្សប៉ែកត្រង់ចង្កេះគឺត្រង់ប៉ែកដែលកណ្ដៀតអ្វីៗ មានក្អមជាដើម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដៀទៀនាម·[កន់-ដៀ-ទៀ]ឈ្មោះសត្វពួកមានដោះមួយប្រភេទមានរូប, សម្បុរ ប្រហែលនឹងកំប្រុក តែធំជាងកំប្រុកបន្តិច ហើយចេះហើរបានដូចឆ្មាបា :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដៀរនាម·[កន់-ដៀ]ឈ្មោះសត្វល្អិតមួយពួកក្នុងពួកកណ្ដាច់ ចេះពូនដីឱ្យកើតជាដំបូកជាត្រោកបាន។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដៀវនាម·[កន់-ដៀវ]ប្រដាប់ធ្វើដោយដែកមានផ្លែខុប សម្រាប់ច្រូតស្រូវ, ច្រូតស្មៅជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដែងកណ្ដោចគុណនាម·[កន់-ដែង-កន់-ដោច]ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្ដាលឱ្យភ្ញាក់ផ្អើល ហើយមានតែនាំឱ្យមានសេចក្ដីសង្វេគក្នុងចិត្ត។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដោចគុណកិរិយា, គុណនាម·[កន់-ដោច]ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដោលនាម·[កន់-ដោល]ឈ្មោះឈើមួយប្រភេទ មានស្លឹកធំៗ សំបកក្រាស់ ផ្កាក្លិនឆ្អាប, សំបកប្រើធ្វើជាទ្រនាប់ទ្រាប់ខ្នងដំរី។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមកណ្ដោលបាតនាម·[កន់-ដោល-បាត]ឈ្មោះឈើមួយប្រភេទស្លឹកផ្លែនិងក្លិនប្រហែលគ្នានឹងកណ្ដោលធំ តែដើមតូចទាប កម្ពស់ប្រមាណដើមស្ពៃ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក